KPT+
ប្រវត្តិតារាស្រីថៃ Taew ផ្ដើមពីសម្ដែង ក្លាយជាសេដ្ឋីនីលាក់មុខ
តារាស្រីជួរមុខថៃ Natapohn Tameruks ដែលគ្រប់គ្នាតែងហៅថា Taew បច្ចុប្បន្នជាតារាសម្តែងនៅក្រោមស្លាបរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងមួយកម្រិតទៀត ក្រោយពេលនាងបង្ហាញមុខផ្សាយឱ្យប្រេនអន្តរជាតិ ព្រមទាំងចេញផ្សាយចម្រៀងទោលជាលើកដំបូង។

ជីវិតដំបូង

Taew កើតនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៨៩ មានបងស្រីម្នាក់ និងមានឪពុកជាឧត្តមសេនីយ៍។ នាងជាកូនកាត់ថៃ-ចិន និងមន ដោយសារឪពុករបស់នាងជាជនជាតិដើមភាគតិចមន។ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មពីសាកលវិទ្យាល័យ Chulalongkorn រាជធានីបាងកក ហើយនាងចេះនិយាយ ៣ភាសាគឺ ថៃ ចិន និងអង់គ្លេស។ មិនតែប៉ុណ្ណោះ Taew ចេះលេងឧបករណ៍តន្ត្រីបុរាណ និងសម័យបានល្អផងដែរ។ នាងអាចលេង តាខេ ពិន និងព្យាណូយ៉ាងស្ទាត់ ថែមទាំងចេះរាំងរបាំបាឡេទៀតផង។
វិថីសិល្បៈ

Taew បង្ហាញមុខលើកដំបូង ក្នុងឆ្នាំ២០០៦ ដោយកាលណោះនាងលេចមុខជាតួស្រីក្នុងភាពយន្តភាគរឿង “Naruk” ។ បង្ហាញមុខលើកកញ្ចក់ទូរទស្សន៍ភ្លាម នាងដណ្ដើមបានតំណែងតួឯកតែម្ដង ហើយតាំងចាប់ផ្ដើមឈានចូលចូលសិល្បៈ មកទល់នឹងពេលនេះ មានរយៈពេលជិត ១៣ឆ្នាំហើយ នាងនៅក្រោមកុងត្រាជាមួយប៉ុស្តិ៍លេខ៣រហូតមក។
វិថីសិល្បៈជិត ១៣ឆ្នាំមកនេះ Taew សម្ដែងក្នុងរឿងភាគប្រមាណ ២៦រឿង ភាពយន្តខ្នាតធំ ២រឿង បង្ហាញមុខលើក្របទស្សនាវដ្ដីជាង ១០០ច្បាប់ និងឈ្នះពានរង្វាន់តារាស្រីឆ្នើមចំនួន ១៩ពានរង្វាន់ សុទ្ធសឹងជាពានរង្វាន់ធំៗទាំងអស់។

អំឡុងឆ្នាំ២០១៧ ជាឆ្នាំដែល Taew ឈ្នះពានច្រើនជាងគេ រហូតដល់ ៨ពាន់រង្វាន់ឯណោះ ដែលពានរង្វាន់ទាំង៨នោះ នាងទទួលបានក្រោយពីសម្ដែងជានាងនាគី ក្នុងខ្សែភាពយន្ត “ព្រះម៉ែនាគី” ហើយតាមរយៈភាពយន្តមួយនេះ កេរ្តិ៍ឈ្មោះរបស់នាង កាន់ល្បីល្បាញជាអន្តរជាតិ។ បច្ចុប្បន្ននាងគឺជាតារាជួរមុខលំដាប់ប្រទេស មិនត្រឹមមានមុខក្នុងការផ្សាយពាណិជ្ជកម្មក្នុងស្រុកនោះទេ សូម្បីប្រេនអន្តរជាតិក៏អញ្ជើញនាងឱ្យថតស្ពតដែរ។

ក្រៅពីការសម្ដែង ថតស្ពត និងជាម៉ូដែល Taew ក៏ជាតារាចម្រៀងមួយរូប ដែលកាលពីដើមឆ្នាំ២០២២ នាងបានចេញចម្រៀងទោលជាលើកដំបូង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ ហើយមកដល់ពាក់កណ្ដាលឆ្នាំ នាងក៏ទម្លាក់ចម្រៀងទោលមួយបទទៀត ជូនអ្នកគាំទ្ររបស់នាង។
ជីវិតឯកជន
និយាយពីទំនាក់ទំនងស្នេហា Taew មិនធ្លាប់លេចឮរឿងអាស្រូវរញ៉េរញ៉ៃច្រើនឡើយ។ នាងធ្លាប់មានទំនាក់ទំនងរយៈពេល ១៤ឆ្នាំជាមួយតារាប្រុស Aach Lhaisakul (Ton) ដែលពួកគេទាំងពីរស្រឡាញ់គ្នាតាំងពីនៅវិទ្យាល័យមកម្ល៉េះ។ លុះមកដល់ឆ្នាំ២០១៩ អ្នកទាំងពីរប្រកាសចែកផ្លូវគ្នាជាផ្លូវការ ដោយបន្តឈ្មោះជាមិត្តភក្ដិនឹងគ្នា។

បន្ទាប់ពីបែកគ្នាជាមួយអតីតមិត្តប្រុស Taew បានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ Pranai Phonprapha ដែលជាសេដ្ឋីវ័យក្មេងមួយរូបនៅក្នុងប្រទេស។ ក្រោយសាងស្នេហ៍ថ្មី តួព្រះម៉ែនាគីរូបនេះ រងពាក្យតិះដៀលសឹងមួយប្រទេស ខណៈមហាជនថានាងជាមនុស្សចោលអ្នកក្រ ស្រវ៉ាអ្នកមាន ប៉ុន្តែទន្ទឹមនឹងពាក្យខ្សឹបខ្សៀវអវិជ្ជមាន Taew និងគូស្នេហ៍នៅតែបន្តភាពផ្អែមល្ហែមជាសាធារណៈ មិនខ្វល់សម្ដីរិះគន់ឡើយ។

ទ្រព្យសម្បត្តិ
ថ្វីត្បិត Taew មិនសូវហាយសូរក៏ពិតមែន ប៉ុន្តែប្រភពជាច្រើនបានឱ្យដឹងថា តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ ជាសេដ្ឋីនីលាក់មុខ ដែលពេលនេះនាងកំពុងកាន់កាប់ទ្រព្យសម្បត្តិរាប់សិបលានដុល្លារនៅក្នុងដៃ។ យោងតាមការវិភាគពី Wikipedia, Google, Forbes និង IMDb សព្វថ្ងៃ Taew Natapohn មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ៥-១០លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស
ចុចអាន៖ ប្រវត្តិខ្លះៗរបស់ Pinky មុនជួបរឿងក្ដី រហូតបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ