Connect with us

KPT+

មានអារម្មណ៍បែបណា ពេលឃើញអក្ខរា និស្សិតស្រីជ័យលាភីពិការភ្នែក សួររករូបថតខ្លួន បែបនេះ?

បានផុស

នៅ

និស្សិតស្រីពិការភ្នែកជ័យលាភីមួយរូប នៅរសៀលថ្ងៃទី៩ ខែតុលានេះ បានស្វែងសួររករូបថតរបស់ខ្លួន បន្ទាប់ពីនាងទទួលទទួលសញ្ញាបត្រ បរិញ្ញាបត្រ កាលពីចុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ទ្រី រតនី បានផ្ញើសារ​ Telegram ទំនងជាសួរមិត្តរួមថ្នាក់ថា៖ “មានរូបថតខ្ញុំ ឬអត់បង? បើមានសូមជួយផ្ញើមក account ផ្ទាល់ខ្លួនរបស់ខ្ញុំផង។ ដោយសារតែខ្ញុំពីការភ្នែក មើលមិនឃើញរូបថតដែលបងផ្ញើចូលក្នុងគ្រុបនោះទេ។ មិនដឹងថា មានរូបខ្លួនឯង ឬអត់?”។

អ្នកទទួលសំណួរ បានឆ្លើយតបវិញ ព្រមទាំងផ្ញើរូបថតចំនួន ២ ប៉ុស្ដិ៍ ជូននាងភ្លាមៗវិញដែរ។

អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ Kay Taingim បានបញ្ជាក់ថា៖ “គាត់តស៊ូណាស់ ប្ដីគាត់ក៏ពិការភ្នែកដូចគ្នាដែរ ហើយគាត់ទាំងពីរនាក់ប្ដីប្រពន្ធសុទ្ធតែ​បានរៀនសូត្រមានចំណេះដឹងរៀងៗខ្លួន​ ពិសេសគាត់មានកូនស្រីម្នាក់ស្រស់ស្អាត (បុណ្យវាសនាល្អភ្នែកមិនពិការទេ)”។​

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់សញ្ញាបត្រ​ ដល់និស្សិតជ័យលាភី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញា​បត្ររង ១៥០៥ អង្គ/នាក់ ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម