Connect with us

វប្បធម៌ ជំនឿ

៣ ក្រុម ត្រៀមសម្ដែង ៥ ទស្សនីយភាពល្ខោនខោល ពីយប់នេះ ដល់ថ្ងៃខួបចុះបញ្ជីបេតិកភណ្ឌមនុស្សជាតិ

បានផុស

នៅ

ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ នៅទីក្រុង​ព័រល្វី សាធារណរដ្ឋម៉ូរី។ ចាប់ពីយប់ ថ្ងៃទី២៥ នេះតទៅ នឹងមាន ផ្ទាំងទស្សនីយភាពចំនួន ៥ ពីក្រុមសិល្បៈល្ខោនខោល ចំនួន ៣ សម្ដែងជូនសាធារណជនទស្សនាទាំងឥតគិតថ្លៃ ទាំងការលក់សំបុត្រ ដើម្បីអបអរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបិយ នៃមនុស្សជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៦ល្ងាច ក្រុមសិល្ប:យុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី រៀបចំការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនខោល និងរបាំបុរាណ នៅក្នុងអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ថ្ងៃទី២៦-២៧ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ នៅម៉ោង ៦ ល្ងាច ក្នុងកម្មវិធី ទិវាបេតិកណ្ឌលើកទី៥ ក្រោមប្រធានបទ “ព្រឹត្តិការណ៍ សម្ដែង ល្ខោនខោល ដ៏អស្ចារ្យ” ទីតាំងកម្មវិធី​ សាលមហោស្រព​កោះពេជ្រ​។

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែត នឹងមានការបើកពិធីរំលឹក ខួបល្ខោនខោលវត្តស្វាយអណ្តែត ដែលដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ព្រមទាំងមានការសម្តែងឈុតដកស្រង់ពីរឿងរាមកេរ្តិ៍ ឈុត ភិភេកព្រាត់លង្ការ នៅក្នុងបរិវេណ វត្តស្វាយអណ្តែត។

នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញ ក្រុមយុវជនល្ខោនខោលកម្ពុជា ក៏បាន សម្ដែង ល្ខោនខោល ឈុត ចម្បាំងទូភី នៅវិទ្យាស្ថានបារាំង (សាលាអាលីយ៉ង់) ផងដែរ ដោយមានទស្សនិកជនជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តី៍តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោលហើយកំដរដោយភ្លេងពិណពាទ្យ។ ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោល មានដើមកំណើតពីល្ខោន ភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ ស.វ ៩-១៤ មកដែរ។

ល្ខោនខោល វត្តស្វាយអណ្ដែត ឆ្នាំ១៩៦៨

សព្វថ្ងៃនេះ យើងសង្កេតឃើញថា ការសម្តែងល្ខោនខោល មានពីរបែប ម្យ៉ាងគឺដើម្បីកំសាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។ ក្រុមល្ខោនខោលប្រភេទទី១ មានដូចជាក្រុមល្ខោនលោកតា ជា ហ៊ា ខេត្តបាត់ដំបង ដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។

ក្រុមសិល្បៈខោល ខេត្តបាត់ដំបង

ចំណែកនៅរាជធានីភ្នំពេញ មានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជា ហើយនៅខេត្តកំពង់ធំមានក្រុមល្ខោនខោលមន្ទីរវប្បធម៌ខេត្ត ដែលច្រើនតែដំឡើងល្ខោននេះ សម្រាប់សម្តែងលេងកម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ។

ក្រុមសិល្បៈខោល ខេត្តកំពង់ធំ

ចំណែកល្ខោនប្រភេទទី២នោះ គឺជាប់ជាពិសេសនឹងសហគមន៍វត្តស្វាយអណ្តែត ហើយល្ខោនវត្តនេះពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គេក៏សម្តែងនៅក្នុងបរិបទជំនឿដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃ ពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និង ភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ប្រធាន​សភា​ថៃ​គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចូលរួម​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន​

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធរឿងលួចដកប្រាក់ពីគណនីធនាគារ AMK ៨១៤០ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជួន ណារិន្ទ៖ ករណីចោទប៉ូលីសស្តុបក្ដាន់ពីរ ផាកហើយតាមញ៉ែ ជារឿងប្រឌិត

ព័ត៌មានជាតិ៣ ម៉ោង មុន

កំណាយស្រាវជ្រាវខ្លោងទ្វារខាងត្បូងប្រាសាទ​តាព្រហ្ម លទ្ធផល​រក​ឃើញ​ថ្មបាយ​​ក្រៀម​ជិត ១០០ ដុំ

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សម្ដេចធិបតី ស្នើកុំអន់ចិត្តសង្ក្រាន្តថៃចូលបញ្ជីយូណេស្កូ ខណៈកម្ពុជាក៏មានសិទ្ធិស្នើ

Sokha Hotels

ព័ត៌មានពេញនិយម