មកស្គាល់យីហោគ្រឿងអលង្ការប្រណីតៗ​បំផុតលើលោក!
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មកស្គាល់យីហោគ្រឿងអលង្ការប្រណីតៗ​បំផុតលើលោក!

Published

on

បច្ចុប្បន្នគ្រប់គ្នា សុទ្ធតែមានលទ្ធភាពប្រើគ្រឿងអលង្ការ​ គ្រាន់តែថោក និងថ្លៃប៉ុណ្ណោះ។ យ៉ាងណាមិញ អលង្ការថ្លៃៗមានតែអភិជនទេ ទើបមានលទ្ធភាពទិញមកលម្អប្រាណ ព្រោះពួកគេចង់បង្ហាញពីភាពឆើតឆាយនិងភាពមានបានរបស់ខ្លួន។ ហើយទាំងនេះជាចំណាត់ថ្នាក់យីហោគ្រឿងអលង្ការថ្លៃបំផុតទាំង ១០ នៅលើពិភពលោកដែលមានតែសេដ្ឋីៗទេ ទើបទិញមិនគិតពីតម្លៃកប់ពពករបស់វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១០. Chopard

ក្រៅពីផលិតនាឡិកាស្វីសដ៏ប្រណីត យីហោ Chopard ត្រូវបានគេស្គាល់ផងដែរសម្រាប់ការប្រមូលផ្ដុំគ្រឿងអលង្ការដ៏ប្រណីតៗ។ Chopard ត្រូវបានផលិតឡើងដោយប្រើស្រទាប់ក្រាស់នៃមាស ១៨ ការ៉ាត់ និងត្បូងមានតម្លៃបំផុត។ មិនត្រឹមតែប៉ុណ្ណោះ Chopard យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវត្ថុធាតុដើមខ្លាំងណាស់ ដើម្បីឲ្យផលិតផលរបស់ខ្លួនកាន់តែមានតម្លៃថ្លៃនិងគុណភាពល្អ។

៩. Mikimoto

ការផលិតគ្រឿងអលង្ការ យីហោ Mikimoto ជ្រើសរើសតែគជ់ខ្យងល្អៗដែលរួមមាន គជ់ខ្យងសមុទ្រខាងត្បូង គជ់ខ្យងពណ៌ផ្កាឈូក ត្បូងឃ្មុំតាហ៊ីទីន គជ់ពណ៌ស និងគម្រូដ៏កម្រផ្សេងទៀត។ លើសពីនេះទៀតគ្រឿងអលង្ការរបស់ Mikimoto ប្រើតែមាស និងផ្លាទីន ១៨ ការ៉ាត់ គ្រឿងបន្លាស់ដែក ក៏ដូចជាពេជ្រថ្នាក់កំពូលៗ។

៨. Bvlgari

Bvlgari ជាម៉ាកប្រណីតដែលល្បីឈ្មោះតាំងពីម៉ូដនាឡិការហូតដល់គ្រឿងអលង្ការ។ Bvlgari មានមូលដ្ឋាននៅទីក្រុងរ៉ូម​ បានរួមបញ្ចូលគ្នានូវភាពឆើតឆាយនៃអលង្ការរបស់ខ្លួន បូករួមទំនោរបែបប្រពៃណីអ៊ីតាលី។ យីហោនេះផលិតដោយរួមមានត្បូងធំៗ សម្រាប់ផ្ចិតផ្ចង់រាងក្រាស់បន្តិច ជាមួយនឹងថ្ម cabochon។ ក្រៅពីត្បូងល្អៗ Bvlgari ប្រើមាស ១៨ ការ៉ាត់សម្រាប់ការផលិត។

៧. Piaget

Piaget ដំបូងបានចាប់ផ្តើមជាក្រុមហ៊ុនផលិតនាឡិកានៅស្វ៊ីស។ នៅពេលអាជីវកម្មកាន់តែរីកចម្រើនយីហោនេះបានឈានចូលទៅក្នុងគ្រឿងអលង្ការ។ សព្វថ្ងៃនេះ Piaget មានមោទកភាពក្នុងការរួមគ្នារវាងការរចនាម៉ូដបែប Classic​ និងទំនើបបញ្ចូលគ្នា ដែលមានភាពរលោងនិងដិតច្បាស់។ រូបរាងដ៏ល្បីល្បាញបំផុតរបស់ Piaget គឺ ផ្កាកុលាប។

៦. Graff

Graff គឺជាកំពូលនៃយីហោដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកមាននិងអភិជននានា។ អ្វីដែលធ្វើឱ្យការប្រមូលផ្ដុំរបស់ Graff មិនត្រឹមតែជាសិល្បៈហត្ថកម្ម ឬគុណភាពនៃត្បូងពេជ្រ លោហធាតុ និងបំណែកថ្លៃៗនោះទេ ផ្ទុយទៅវិញវាជាទំហំនៃថ្មដែល Graff ប្រើក្នុងខ្សែអលង្ការ។

៥. Tiffany & Co

នៅពេលនិយាយអំពីគ្រឿងអលង្ការ មហាជនជាច្រើនប្រាកដជានឹកដល់ Tiffany ដែលជាយីហោប្រណីតដ៏ធំមួយ។ អលង្ការយីហោនេះ មិនមែនសម្រាប់តែស្ត្រីប៉ុណ្ណោះទេ តែវាក៏ផលិតសម្រាប់បុរសនិងកុមារផងដែរ។ Tiffany ចាប់ផ្តើមប្រតិបត្តិការតាំងពីនៅឆ្នាំ ១៨៣៧ ដោយសិប្បករដ៏ជំនាញៗ។

៤. Buccellati

Buccellati បង្កើតគ្រឿងអលង្ការដ៏ឆើតឆាយពីមាសអ៊ីតាលីល្អបំផុត។ ក្រុមហ៊ុនគ្រឿងអលង្ការដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមនេះ បានរចនាជាខ្សែកនិងខ្សែដៃបែបរ៉ូម៉ាំង ដែលលក់ដាច់បំផុត។ Buccellati ក៏មានមោទកភាពផងដែរ ក្នុងការរចនារូបរាងគ្រឿងអលង្ការដ៏គួរឱ្យទាក់ទាញដូចជា លោហធាតុដែលប្រើត្បូងនិងពេជ្រដែលមានគុណភាពខ្ពស់។

៣. Van Cleef & Arpels

Van Cleef & Arpels តែងតែបង្ហាញភាពឆើតឆាយ ដែលត្រូវបានច្នៃចេញនៅក្នុងរបស់របរចាស់ៗរបស់ពិភពលោក។ វាផលិតពីធាតុផ្សេងៗដែលហួសសម័យ ប៉ុន្តែជារចនាបថផ្ទាល់ខ្លួនដែលប្លែកពីគេ។ ម៉ូដរបស់ Van Cleef & Arpels មានលក្ខណៈប្រពៃណី និងបែបនិទានកថា ប៉ុន្តែមានអ្នកជំនាញបច្ចេកទេសក្នុងការច្នៃប្រឌិតម៉ូដ។

២. Cartier

Cartier គឺជាយីហោដែលបង្កើតឡើងក្នុងឆ្នាំ ១៨៦០។ Cartier បានក្លាយជាគ្រឿងអលង្ការសម្រាប់រាជវង្សតាំងពីយូរយារណាស់មកហើយ ។ ខ្លារខិនគឺជាការរចនាដែលត្រូវបានគេស្គាល់ច្រើនបំផុត។ បច្ចុប្បន្ន Cartier ដែលត្រូវបានកែប្រែនិងបង្កើតឡើងវិញជាថ្មីម្តងទៀតដើម្បីទាក់ទាញអតិថិជន។

១. Harry Winston

អាជីវកម្មគ្រឿងអលង្ការលោក Harry Winston បានចាប់ផ្តើមនៅឆ្នាំ ១៩៣២ ហើយបានឈានមុខគេតាំងពីពេលនោះមក។ ដោយប្រើតែត្បូងពេជ្រល្អៗ និងលោហធាតុល្អបំផុត Harry Winston ជាម៉ាកទាន់សម័យដោយព្រោះប្រមូលផ្ដុំអ្នកជំនាញគ្រឿងអលង្ការកំពូលៗ។ មិនត្រឹមតែឆើតឆាយប៉ុណ្ណោះទេ អលង្ការនេះក៏ធន់បានយូរផងដែរ ៕

ប្រែសម្រួល៖  សន្យា

ចុចអាន៖ ប្រមូលយីហោ​ទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក​

ចុចអាន៖ ដំណើរកម្សាន្តដំបូងទៅកាន់អឺរ៉ុប ចៀសវាងរឿងទំាងនេះកុំឱ្យស្តាយក្រោយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

បន្ទាន់! សាលារាជធានីភ្នំ​ពេញ ប្រកាស​ស្នើសុំ​ឲ្យ​អ្នក​វិជ្ជមាន​កូវីដ១៩ ១២នាក់ ទាក់ទង​មក​អាជ្ញាធរ​ជា​បន្ទាន់

ព័ត៌មានជាតិ2 hours ago

លោកស្រី ឱ វណ្ណឌីន ថាពលរដ្ឋខ្មែរ និងបរទេសគង់តែទទួលបានវ៉ាក់សាំងគ្រាន់តែមុននិងក្រោយ

ព័ត៌មានជាតិ2 hours ago

រកឃើញ​អាជីវករ​ផ្សារ​ចាស់​១០នាក់​ តេស្ត​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ2 hours ago

ឡូយ​មែន​!​ មាន​អេស៊ីលីដា​ម៉ូ​បា​លអាច​ខ្ចីលុយ​បាន​ភ្លាមៗ​មិនចាំបាច់​ទៅ​ធនាគារ​ឡើយ​

ព័ត៌មានជាតិ3 hours ago

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services