ជីវិតកម្សាន្ដ
មកដឹងពីតម្លៃចិញ្ចៀនរៀបការរបស់តារាល្បីលំដាប់អន្តរជាតិ ៥ រូប
នៅសហរដ្ឋអាមេរិកចិញ្ចៀនរៀបការជាមធ្យមមានតម្លៃប្រហែល ៦ ពាន់ដុល្លារទើបសមរម្យ ដោយឡែកសម្រាប់តារាល្បីៗវិញចិញ្ចៀនពួកគេមិនតិចជាងខ្ទង់លានឡើយ ។ ខាងក្រោមនេះជាចិញ្ចៀនមកដឹងពីតម្លៃចិញ្ចៀនរៀបការរបស់តារាល្បីលំដាប់អន្តរជាតិ ៥ រូប ៖
១. Grace Kelly
ក្នុងឆ្នាំ ១៩៥៦ តារាហូលីវូដ Grace Kelly បានរៀបការជាមួយព្រះអង្គម្ចាស់ Rainier III ហើយចិញ្ចៀនរៀបការរបស់នាងមានទំហំ ១០.៤៧ ការាត់ច្នៃដោយ Cartier ដែលមានតម្លៃ ៤,០៦០,០០០ ដុល្លារ បើគិតដល់ពេលនេះតម្លៃលោតដល់ជាង ៤៤,៣ លានដុល្លារឯណោះ ។

២. Mariah Carey
ចិញ្ចៀនទំហំ ៣៥ ការាត់វង់នេះបានមកពីអតីតគូស្នេហ៍របស់នាងគឺ James Packer ក្នុងតម្លៃ ១០ លានដុល្លារ បន្ទាប់ពីបែកគ្នាមួយឆ្នាំតារាចម្រៀង Mariah Carey នៅតែពាក់វាជាប់ជានិច្ចរហូតដល់ខែឧសភា ឆ្នាំ២០១៨ ទើបនាងដាច់ចិត្តលក់ក្រោមតម្លៃ ២,១ លានដុល្លារ ។

៣. Beyoncé
យោងតាមលោក Jay-Z ស្វាមីកំពូលតារាចម្រៀង Beyoncé បានឲ្យដឹងថានាងពាក់ចិញ្ចៀនទំហំ ២៤ ការាត់តម្លៃ ៦,៨៩ លានដុល្លារ ប៉ុន្តែមិនចម្លែកទេព្រោះទ្រព្យសម្បត្តិនាងម្នាក់ឯងមាន ៥០០ លានដុល្លារទៅហើយ ។

៤. Kim Kardashian
ក្នុងឆ្នាំ ២០១៣ Kanye អតីតស្វាមីរបស់នាងបានសុំរៀបការជាមួយចិញ្ចៀនទំហំ ១៥ ការាត់តម្លៃ ៤ លានដុល្លារយ៉ាងស្រស់ស្អាត ជាអកុសលដល់ឆ្នាំ ២០១៦ ក្រុមចោរបានប្លន់យកចិញ្ចៀននេះទៅបាត់ ។

៥. Blake Lively
មិនត្រឹមតែជាគូស្នេហ៍ដ៏គួរឲ្យច្រណែនប៉ុណ្ណោះទេ សូម្បីចិញ្ចៀនរៀបការក៏ស្អាតដែរគឺវាមានទំហំ ៧ ការាត់និងតម្លៃដល់ទៅ ២,៥ លានដុល្លារ ។

ចិញ្ចៀនរៀបការតម្លៃថ្លៃមិនបានមកកំណត់ជីវិតរៀបការរបស់នរណាម្នាក់ទេ សំខាន់ឲ្យតែចេះស្រលាញ់គ្នាទោះគ្មានចិញ្ចៀនពេជ្យក៏អាចមានសុភមង្គលដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គ្រឿងអលង្ការត្បូងទទឹមថ្លៃបំផុត ១០ ម៉ូដ ធ្លាប់ដាក់ដេញថ្លៃកន្លងមក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


