ព័ត៌មានជាតិ
ការអភិវឌ្ឍវិស័យគ្រឿងអលង្ការ និងត្បូងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
អ្នកជំនាញក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បាននិងកំពុងជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ១៥ វិច្ឆិកាថា ដើម្បីជំរុញវិស័យគ្រឿងអលង្ការ និងត្បូងនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន សមាគម និងក្រុមហ៊ុនជី អាយ ជី ជេ អេហ្វ បានសហការគ្នានឹងបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនៅដើមឆ្នាំ ២០២៤ គឺពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ នៅថ្ងៃទី ២១-២៤ ខែមីនា ដោយមានការចូលរួមពីបណ្តាពាណិជ្ជករជាតិ និងអន្តរជាតិជាច្រើនផងដែរ។

លើសពីនេះទៀត ព្រឹត្តិការណ៍នៃការពិព័រណ៍នេះ ជាការរួមចំណែកផ្សព្វផ្សាយបើកទីផ្សារវិស័យគ្រឿងអលង្ការ និងត្បូងរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគក្នុងវិស័យនេះ។
លោកបណ្ឌិត ឆាយ ស៊ីណាត មើលឃើញថា កម្ពុជា មានសក្តានុពលខ្ពស់ ក្នុងការប្រកួតប្រជែងវិស័យគ្រឿងអលង្ការ និងត្បូង នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ ធនធានមនុស្សនៅក្នុងវិស័យនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការច្នៃប្រឌិត ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ។
លោក អ៊ួន ពេជ្រភីរម្យ នាយកបត្តិបត្តិក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី បានលើកឡើងថា នៅក្នុងពិព័រណ៍នេះ ក៏មានការដាក់ដេញថ្លៃម្កុដ របស់កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងនេះ នឹងមានការដាក់បង្ហាញដូចជា Gold Jewelry, Platinum Jewelry , Silver Jewelry, Fine Jewelry , Crystal, Opal, Pearl, Various Diamonds, Sapphire, Ruby, Emerald និង Jade ជាដើម៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


