KPT+
ពាក្យចចាមអារ៉ាមមិនពិតដ៏ពេញនិយម ១០ រឿង ពីគ្រឿងអលង្ការ
មនុស្សជាច្រើនជឿជាក់ថាការពាក់គ្រឿងអលង្ការមាស-ត្បូងពេជ្រអាចនាំមកនូវសំណាងល្អ ឬរាសីខ្ពស់ជាដើម ។ ក្រៅពីនេះមានពាក្យចចាមអារ៉ាមមិនពិតជាច្រើនទៀតពីគ្រឿងអលង្ការដូចជា ៖
១. គ្មានអ្វីអាចមកបំបែកពេជ្របានទេ
ទោះបីជាពេជ្រមានភាពរឹងមាំយ៉ាងណាក៏ដោយ វានៅតែអាចបំបែកនិងឆ្កូតបានដូចវត្ថុផ្សេងៗទៀត គ្រាន់តែត្រូវការកម្លាំងខ្លាំងជាងគេប៉ុណ្ណោះ ។

២. ការពាក់គជ់ខ្យងនៅថ្ងៃមង្គលការគឺមិនល្អទេ
គេជឿថាគជ់ខ្យងតំណាងឲ្យទឹកភ្នែកកូនក្រមុំដែលនឹងត្រូវស្រក់ក្នុងជីវិតគូដោយសារកូនកំលោះជាទីស្រលាញ់របស់នាង សូម្បីចំណងខ្សែគជ់នោះក៏តំណាងឲ្យបញ្ហាមួយខ្សែរបស់កូនក្រមុំដែរ ។

៣. ពេជ្រគឺជាថ្មដ៏កម្របំផុត
ពេជ្រពិតជាពិបាកជីកមែន ប៉ុន្តែវាមិនមែនជាថ្មដ៏កម្របំផុតទេ ថ្ម painite ទើបជាថ្មកម្របំផុត ។

៤. ពណ៌ត្រូវបានចាត់ទុកថាជារឿងសំខាន់ក្នុងការកំណត់តម្លៃពេជ្រ
អ្នកប្រហែលជាធ្លាប់ឮពីពេជ្រពណ៌ខៀវ ឬពេជ្រពណ៌ផ្កាឈូកដ៏ថ្លៃបំផុតហើយ ដោយសារតែពេជ្រពណ៌ជាវត្ថុកម្រទើបវាមានតម្លៃថ្លៃមហាសាល ។ យ៉ាងណាក្ដីពណ៌មិនអាចកំណត់តម្លៃពេជ្រទេ ការកំណត់តម្លៃពេជ្រគឺស្ថិតលើទំហំ កម្រិតភ្លឺ និងមុខកាត់របស់វា ។

៥. យើងអាចរំលាយគជ់ខ្យងក្នុងទឹកខ្មេះឬសុរា
ព្រះនាង Cleopatra ធ្លាប់បង្អួតអំពីទ្រព្យសម្បត្តិរបស់ទ្រង់ដោយដាក់គជ់ខ្យងចូលទៅក្នុងស្រារួចផឹកវា ។ អ្នកជំនាញបានឲ្យដឹងថាយើងអាចរំលាយគជ់ខ្យងក្នុងស្រាដោយប្រើពេលយូរ ប្រសិនបើចង់ឲ្យឆាប់រលាយនោះគេត្រូវកិនវាឲ្យក្លាយជាម្សៅសិន ។

៦. Opals នាំមកនូវសំណាងអាក្រក់
Opals គឺជាប្រភេទថ្មមានពណ៌ដូចឥន្ទធនូ កាលពីជំនាន់មុនមនុស្សប្រុសតែងតែចេញទៅធ្វើសង្គ្រាមចោលប្រពន្ធកូន ពួកគេនឹងទុកថ្មនេះឲ្យប្រពន្ធមុនចេញទៅដើម្បីសំណាងល្អនិងសុវត្ថិភាព ក្រោយមកជំនឿនោះប្រែក្លាយជាសំណាងអាក្រក់ទៅវិញ មកទល់បច្ចុប្បន្នជំនឿទាំងពីរក៏សាបសូន្យទៅ ។

៧. មាសមានបីពណ៌
ការពិតមាសមានតែមួយពណ៌ទេគឺពណ៌លឿង ចំណែកឯពណ៌ផ្សេងៗគឺបានមកពីការលាយជាមួយលោហៈដទៃទៀត ។

៨. ចិញ្ចៀនភ្ជាប់ពាក្យត្រូវតែជាពេជ្រ ព្រោះត្បូងផ្សេងទៀតមិនសូវមានសំណាងល្អ
ទោះបីពេជ្រមានតម្លៃថ្លៃ ប៉ុន្តែការស្រលាញ់ពិតនៅតែមានតម្លៃជាងពេជ្រ ដូច្នេះហើយត្បូងអ្វីក៏មិនសំខាន់ដែរសំខាន់យើងមានក្ដីសុខពិតប្រាកដ ។

៩. អ្នកត្រូវតែពាក់ចិញ្ចៀនភ្ជាប់ពាក្យ ឬចិញ្ចៀនរៀបការជាប់ជានិច្ច
អ្នកមិនចាំបាច់ពាក្យវារហូតនោះទេ ឲ្យតែអ្នកមានដៃគូនៅក្នុងបេះដូងរហូតទៅគឺគ្រប់គ្រាន់ណាស់ទៅហើយ។
១០. ត្បូងកាន់តែធំកាន់តែថ្លៃ
ចំណុចនេះមិនមែនជាការពិតនោះទេ ត្បូងដែលមានតម្លៃថ្លៃត្រូវតែមានទឹកល្អ និងមុខកាត់ស្អាតផងដែរ។

សូមរំលឹកដែរថារាល់ការបញ្ជាទិញត្បូងឬគ្រឿងអលង្ការត្រូវតែពិនិត្យនិងទិញពីកន្លែងគួរឲ្យទុកចិត្ត ព្រោះឥលូវនេះសម្បូរទៅដោយត្បូងនិងមាសក្លែងក្លាយណាស់ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកដឹងពីតម្លៃចិញ្ចៀនរៀបការរបស់តារាល្បីលំដាប់អន្តរជាតិ ៥ រូប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


