Connect with us

KPT+

ដំណើរកម្សាន្តដំបូងទៅកាន់អឺរ៉ុប ចៀសវាងរឿងទំាងនេះកុំឱ្យស្តាយក្រោយ

បានផុស

នៅ

១ កុំបាច់គិតហុឺហារ​រឿង​យានជំនិះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាន់ក្រុងធំនៅអឺរ៉ុបភ្លាម ជំនិះពីរ​ប្រភេទ​ដែលគួរ​រើសយកគឺ បើមិនអាចដើរបានទេ ជ្រើស​យកឡានក្រុង។ ការដើរ​គឺល្អមែនទែន​នៅអឺរ៉ុប អ្នកនឹង​មិនដែលមានពិសោធន៍លើការដើរដែលមាន​ចិញ្ចើមថ្នល់អំណោយផល រាបស្មើ អាកាស​ត្រជាក់ល្មម ថែមទំាង​មិនមានសំណើមឬហុយទាល់តែសោះ លើកលែង​តែរដូវភ្លៀង​ឬ​ខែធ្លាក់​ទឹកកក។ នោះ​ជាឱកាស​ដែលអាច​ដើរស​ន្សឹមៗបាន​តាមសម្រួល និង ពិនិត្យ​ការរស់នៅ​ព្រមទំាង​ឱកាស​​ឈប់ថត​ច្រើនកន្លែង​មិនពិបាក។ ចំណែកឡានក្រុងវិញគឺពិសេសខ្លាំង។​ សូម្បីតែពីអាកាសយានដ្ឋានភ្ជាប់ទៅ​បណ្តាទីក្រុងធំ ៗ នៅអឺរ៉ុបការដឹកជញ្ជូនសាធារណៈគឺរលូនដូចសូត្រ ដែលអាចទុកចិត្តបាន មិនចាំបាច់ហៅតាក់ស៊ី​ដ៏មហាថ្លៃ​ឡើង​។

២ កុំកាន់សាច់ប្រាក់ទៅរាប់គីឡូ

កុំបារម្ភ កន្លែង ៩០ ភាគរយ​ទទួលយកការចំណាយ​ប័ណ្ណឥណទានដែល​មិនគិតថ្លៃប្រតិបត្តិការឆ្លងប្រទេស​បន្ថែម​អ្វីទំាងអស់។ វាជាការប្រសើរណាស់ក្នុងការយកសាច់ប្រាក់តាម​ខ្លះ​ តែ​មិនចាំបាច់ដឹក​ដល់កោងខ្នងទេ។

៣ កុំភ្លេចទូរស័ព្ទដែលថ្មកាន់ល្អ​

Phone charging with energy bank.

សព្វថ្ងៃនេះការធ្វើដំណើរទៅបរទេសជាមួយទូរស័ព្ទចល័ត អាចជួយសឹងគ្រប់រឿងមិនថា​​ ថត​រូប  ទាញមើលផែនទី ដាក់​សម្លេងរោទិ៍ក្រោកមក ឬ​សម្រាប់​កក់ទុកកាហ្វេ​ Starbucks កុំបាច់តម្រង់ជួរយូរពេលទៅដល់។ ប៉ុន្តែ​អ៊ិនធរណិតនៅតែប្រើស៊ីមទូរស័ព្ទ។ Wifi មិនមែន​នៅ​ពាសវាលពាសកាលទេ។ ទិញស៊ីមកាតអ៊ឺរ៉ុបជា​ជម្រើសល្អបំផុតសម្រាប់អ្នកដែលមានគម្រោងហៅទូរស័ព្ទច្រើននៅពេលកំពុង​ធ្វើដំណើរ។ មីក្រូឈីបមួយដែលផ្ទុកលេខទូរស័ព្ទថ្មីនិងទិន្នន័យផ្សេងទៀតអាច​បញ្ចូលក្នុងទូរស័ព្ទ​យើង​បានងាយ​ដោយមាន​អត្រាក្នុងស្រុកដូចគ្នាដែលជនជាតិអឺរ៉ុបកំពុង​ប្រើរាល់ថ្ងៃដែរ។

៤ នំប៉័ងមួយដុំនិងទឹក​កាន់មួយ​ដប ដើរតាមផ្លូវ​ជាស្ទីល​ដ៏ឡូយ​របស់អឺរ៉ុប

កុំយល់ខុសថាខ្មាសគេ ក្នុងការស្ពាយអាវធំ នំប៉័ងនិងទឹក​មួយ​ដបតាមផ្លូវ។​ នេះជាការរស់នៅរបស់អឺរ៉ុប មិនថា​វណ្ណៈណា​ពួកគេ​ទម្លាប់បែបនេះជាធម្មតា​​។

កន្លែងអង្គុយ​នៅតាម​ភោជនីយដ្ឋានជាច្រើនមិនទំនេរទេ ហើយ​ជនជាតិអឺរ៉ុបអាចអង្គុយ​នៅទីសាធារណៈណាក៏បានសម្រាប់ការញ៉ាំ ដោយសារ​ភាព​អំណោយផល​នៃ​អាកាសធាតុនិង​បរិស្ថានស្អាត​។

៥ កុំចោលវិក័យបត្រ័

ទិញឥវ៉ាន់នៅអឺរ៉ុប ភ្ញៀវ​អាចមានសិទ្ធិទទួលបានប្រាក់សំណងអាករបន្ថែម មកវិញបានសមរម្យគ្រាន់តែ ​រាល់ពេលទិញ​ត្រូវសួរអ្នកលក់រាយនូវបណ្តា​ឯកសារត្រឹមត្រូវដែល​យើង​អាចទុក​បង្ហាញទៅភ្នាក់ងារពន្ធដារនៅពេលបកមក​អាកាសយានដ្ឋានវិញ។

៦ តុបតែងខ្លួនកុំខ្វល់ពីអ្នកណាថា​

សម្លៀកបំពាក់ឬស្បែកជើងដែលមិនស្រួលដើរទើបជារឿងធំ។ ប្រសិនបើមិនមានស្បែកជើងទៅដែលងាយស្រួលសម្រាប់ដើរ យើងនិងមានបញ្ហា​។ ចំណែក​អាវរងារ​ចេញពីផ្ទះ​គេត្រូវកាន់ជាប់ខ្លួនមិនថារដូវណាក្តី។ អឺរ៉ុបមាន​ហ្វេស្សិនថ្លៃខ្ពស់ៗកប់ពពក​ តែកុំខ្វល់ពួកគេមិនដែលរវល់ថាយើង​ស្លៀកអ្វីនោះទេ។ សំខាន់ពួកគេ​ចូលចិត្ត​ភាពស្រស់បំព្រង​និងសេរីភាពនៃការ​បញ្ចេញម៉ូតដស្ទីល​រៀងខ្លួន។​

៧ គ្រប់ភេសជ្ជៈមានរសជាតិគួរចងចាំ

បើទៅដល់អឺរ៉ុបហើយ​កំណាញ់កាហ្វេ​ឬ​ស្ត្របឺរីឆុងទៀត ហ្នឹងមិនដឹងទៅធ្វើអីទេ។ តើអ្នកដែលទៅលេងអឺរ៉ុបដឹងថា​ការដុតនំនៅប្រទេសជាច្រើន​ដូចជា បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហូឡង់ឆ្ងាញ់កម្រិតណាដែរ? សាកមើល!

អត្ថបទ៖ សាយ ពេជ្រ

ចុចអាន៖ គួរដឹងមុន! អាស៊ីមែនពិត តែទីក្រុង​១០នេះ ​​​ចំណាយ​ខ្ពស់កប់ពពក

ចុចអាន៖ ចង់​ទៅ​ប្រទេស​ជប៉ុន ​គួរ​ដឹង ​១០ ​ចំណុច​នេះ​ជា​មុន​សិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម