KPT+
វិថីសិល្បៈ ១៧ឆ្នាំ របស់ Matt Peranee តារាសម្ដែងសម្បូររឿងអាស្រូវស្នេហា
នាង Peranee Kongthai ត្រូវបានទស្សនិកជនអន្តរជាតិឈ្មោះហៅក្រៅថា Matt គឺជាតារាសម្តែង និងជាតារាបង្ហាញម៉ូដថៃ ដែលប្រឡូកក្នុងវិស័យសិល្បៈជិត ២០ឆ្នាំមកហើយ។ នាងកើតនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៩ នៅរាជធានីបាងកក។ Matt ជាកូនកាត់ថៃ-ន័រវេស និងជាកូនទោលនៅក្នុងគ្រួសារ។

បើនិយាយពីជីវិតឯកជន Matt ជាមនុស្សមិនសូវមាត់កច្រើនទេ។ ពេលទំនេរនាងចូលចិត្តគូរគំនូរ ចំណែកកីឡាដែលនាងនិយមលេងច្រើនជាងគេគឺ ហែលទឹក និងបាល់បោះ។
តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ រៀនចប់បរិញ្ញាប័ត្រផ្នែកសិល្បៈ ជំនាញសម្ដែង នៅសាកលវិទ្យាល័យ Thammasat ក្នុងឆ្នាំ២០១១។ ថ្វីត្បិតទើបរៀនចប់មហាវិទ្យាល័យនៅឆ្នាំ២០១១ក្ដី ប៉ុន្តែ Matt ចាប់អាជីពជាតារាសម្ដែង និងបង្ហាញម៉ូដតាំងពីឆ្នាំ២០០៦ មកម្ល៉េះ ពោលគឺតាំងពីនាងមានអាយុទើបតែ ១៧ឆ្នាំ។

ពុំមានព័ត៌មានអ្វីច្រើនពាក់ព័ន្ធនឹង Matt កាលចូលសិល្បៈដំបូងៗនោះទេ ប៉ុន្តែបើតាមប្រភពពី ShareRice បានឱ្យដឹងថា តាំងពីឈានជើងចូលវិស័យសម្ដែង តារាស្រីរូបនេះ នៅជាប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៣ រហូតមក។
ទោះបីជា កាលពីឆ្នាំ២០០៦ Matt ទើបចេលមុខដំបូងក្នុងភាពយន្តភាគទូរទស្សន៍ក៏ពិតមែន នាងនៅតែដណ្ដើមបានតំណែងជាតួសំខាន់ ហើយមួយឆ្នាំក្រោយមក នាងបានក្លាយជាតួឯកក្នុងរឿងភាគជាបន្តបន្ទាប់។ យ៉ាងណាក្ដី ក្នុងអាជីពជាតារាភាពយន្ត ១៧ឆ្នាំមកនេះ Matt ធ្លាប់សម្ដែងទាំងរឿងភាគ និងរឿងដុំ បានតែ ២២រឿងប៉ុណ្ណោះ ខណៈពានរង្វាន់តារាស្រីឆ្នើមនាងឈ្នះចំនួន ៥ពានរង្វាន់។

ដោយឡែកក្នុងអាជីពជាតារាម៉ូដែល Matt មិនសូវបានលេចមុខដើរម៉ូដឡើយ ប៉ុន្តែនាងបង្ហាញខ្លួនផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាច្រើនដូចជា សាប៊ូ Lux, Vaseline, Olay, សាប៊ូកក់សក់ Clear, Essence, ផលិតផលទឹកដោះគោ រួមទាំងក្រុមហ៊ុនផ្សេងៗទៀតជាច្រើន។

បច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់ Matt ចេះតែស្រកស្រុតជាលំដាប់ រាប់តាំងពីអំឡុងឆ្នាំ ២០១៩មក ក្រោយពេលនាងទាក់ទងជាមួយសេដ្ឋី Songkarn។ កាលណោះប្រព័ន្ធផ្សព្វផ្សាយនានាបានទម្លាយថា នាងជាតារាស្រីដណ្ដើមស្វាមីអ្នកដទៃ ដូច្នេះហើយទើបបានជាមហាជនថៃនាំគ្នារិះគន់នាងពេញមួយប្រទេស រហូតធ្វើឱ្យប៉ះពាល់ដល់ភាពយន្តភាគថ្មីដែលនាងទើបឆក់ឱកាសក្លាយជាតួឯក គឺរឿង “My Love from anther Star” (សង្សារខ្ញុំជាមនុស្សភពផ្កាយ)។ ទស្សនិកជាច្រើនពាន់នាក់មិនទស្សនារឿងដែលសម្ដែងដោយ Matt ឡើយ ដែលជាហេតុធ្វើឱ្យរឿង “My Love from anther Star” មិនទទួលបានជោគជ័យទាល់តែសោះ។ មិនតែប៉ុណ្ណោះមុនស្ពាយឈ្មោះអាស្រូវជាមួយ Songkarn នាងត្រូវគេទម្លាយថា ធ្លាប់មានប្រវត្តិទាក់ទងបុរសមានប្រពន្ធកូនទៀងផង។ យ៉ាងណាមិញ ទាំងនោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ពុំមានប្រភពបញ្ជាក់ច្បាស់នោះទេ។

ថ្វីត្បិតសាងស្នេហ៍ជាមួយពោះម៉ាយ Songkarn មកជាង ៤ឆ្នាំហើយក្ដី ប៉ុន្តែ Matt នៅតែមានឈ្មោះអាស្រូវក្នុងរឿងស្នេហា និងនៅតែមានអ្នកចោទប្រកាន់នាងជាបន្តបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ នាងត្រូវបានគេទាញចូលជាជនទី៣ ក្នុងរឿងបែកបាក់គ្នារវាងកំពូលតារាសម្ដែង Aum និងសេដ្ឋីហាយសូរ Pok ។
ដោយឡែកបើនិយាយពីជំនួញវិញ ពេលនេះ Matt ជាម្ចាស់ហាងតែ និងកាហ្វេមួយកន្លែងដែលនាងទើបសម្ពោធកាលឆ្នាំ ២០២២កន្លងទៅ ដោយមានការជួយជ្រោមជ្រែងពីមិត្តប្រុសរបស់នាង។ ត្បិតថា Matt មិនសូវជោគជ័យលើវិថីសិល្បៈ រីឯជំនួញទើបតែបើកដំណើរការពិតមែន បើយោងតាមប្រភពពី IMDb បានឱ្យដឹងថា បច្ចុប្បន្ននាងជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ៥លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិតារាស្រីថៃ Taew ផ្ដើមពីសម្ដែង ក្លាយជាសេដ្ឋីនីលាក់មុខ
ចុចអាន៖ ប្រវត្តិតារារៀមច្បង Anne Thongprasom ពីតួរាយរង ក្លាយជាផលិតករភាពយន្ត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


