KPT+
មកដឹងពីអាចម៍ផ្កាយ ៩ ដុំ មានតម្លៃថ្លៃបំផុតនៅលើលោក
ដុំថ្មដែលធ្លាក់ពីលំហមកលើផ្ទៃផែនដីគេហៅថា “អាចម៍ផ្កាយ” វាអាចមានតម្លៃថ្លៃទៅតាមភាពកម្រនៃធាតុផ្សំរបស់វា ។ខាងក្រោមគឺជាអាចម៍ផ្កាយថ្លៃបំផុតទាំង ៩ ដែលធ្លាប់លក់ចេញកន្លងមក ៖
១. Superb Main Mass
គេរកឃើញវាលើវាលខ្សាច់សាហារ៉ាក្នុងឆ្នាំ ២០១៨ ហើយលក់ក្រោមតម្លៃ ៣៧៥,០០០-៤៥០,០០០ ដុល្លារ ផ្សំឡើងពី Martian, shergottite និង chondrite ។

២. អាចម៍ផ្កាយ Gibeon
គេប្រទះឃើញវាក្នុងឆ្នាំ ១៨៣៨ នៅប្រទេស Namibia ហើយលក់ក្រោមតម្លៃ ៤៣៧,៥០០ ដុល្លារ ផ្សំឡើងពីដែកអ៊ីវ៉ា និង octahedrite gibeon ។

៣. អាចម៍ផ្កាយ Tisserlittine Lunar
Lunar មានតម្លៃ ៥២៥,០០០ ដុល្លារ រកឃើញលើវាលខ្សាច់សាហារ៉ាក្នុងឆ្នាំ ២០១៩ វាផ្សំពី Anorthite, Olivine, pigeonite, augite, និង spinel troilite ។

៤. អាចម៍ផ្កាយទឹកនិទាឃរដូវ
ជាអាចម៍ផ្កាយធ្លាក់លើប្រទេសកាណាដា ត្រូវគេប្រទះឃើញក្នុងឆ្នាំ ១៩៣១ លក់ចេញក្រោមតម្លៃ ៥៣៣,១០០.៧៥ ដុល្លារ ហើយផ្សំពី Stony iron pallasite, kamacite, taenite និង olivine ។

៥. អាចម៍ផ្កាយ Bur-Abor
លក់បាន ៦០ ទៅ ៨០ ម៉ឺនដុល្លារ មានធាតុផ្សំតែមួយគត់គឺដែក ត្រូវគេរកឃើញនៅប្រទេស Kenya ក្នុងឆ្នាំ ១៩៩៧ ។

៦. អាចម៍ផ្កាយទីក្រុង Conception Junction
ត្រូវគេរកឃើញនៅរដ្ឋ Missouri ក្នុងឆ្នាំ ២០០៦ ផ្សំពីដែក pallasite និងលក់បាន ៧៥៥,២៩៩.២៤ ដុល្លារ ។

៧. អាចម៍ផ្កាយ Brenham
មានតម្លៃ ៩៣៤,៦៨០.៣២ ដុល្លារ ផ្សំពីដែក anomalous pallasite ហើយត្រូវគេរកឃើញនៅទីក្រុង Kansas ក្នុងឆ្នាំ ១៨៨២ ។

៨. អាចម៍ផ្កាយ Willamette
Willamette ធ្លាក់នៅរដ្ឋ Oregon មិនដឹងថារកឃើញពីពេលណា លក់បាន ១,១០០,០០០ ទៅ ១,៣០០,០០០ ដុល្លារ មានធាតុផ្សំ ២ គឺ ដែក និង medium octahedrite ។

៩. អាចម៍ផ្កាយ Fukang
ជាអាចម៍ផ្កាយថ្លៃបំផុតមិនធ្លាប់មានដែលលក់ចេញក្រោមតម្លៃ ១,៧៧៣,៥៩៣ ដុល្លារ រកឃើញក្នុងឆ្នាំ ២០០០ នៅប្រទេសចិន មានធាតុផ្សំ ២ រួមមាន ដែក pallasite និង olivine ។

អ្នកទិញអាចម៍ផ្កាយទាំងអស់មានបំណង ២ ប៉ុណ្ណោះគឺដើម្បីសិក្សាស្រាវជ្រាវ និងសន្សំទុកជាខូឡិចសិន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ដុំភ្លើងធ្លាក់នៅរដ្ឋតិចសាស់ ត្រូវអង្គការណាសាអះអាងថាជាអាចម៍ផ្កាយ
ចុចអាន ៖ គ្រឿងអលង្ការត្បូងទទឹមថ្លៃបំផុត ១០ ម៉ូដ ធ្លាប់ដាក់ដេញថ្លៃកន្លងមក
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


