ព័ត៌មានអន្ដរជាតិ
ណាសា៖ ផែនដី មានសុវត្ថិភាពពីអាចម៍ផ្កាយឆ្នាំ២០៣២ ប៉ុន្តែព្រះចន្ទ មិនទាន់ផុតគ្រោះថ្នាក់
អង្គការណាសា ប្រកាសថា ពេលនេះភពផែនដីរបស់យើង គឺមានសុវត្ថិភាព ពីអាចម៍ផ្កាយ 2024 YR4 ហើយ ព្រោះក្រោយការវាយតម្លៃ, ឱកាសដែលថ្មអវកាសនេះវាយប្រហារផែនដីគឺនៅសល់ត្រឹម ០.២៨%ប៉ុណ្ណោះ។

ដ្បិតតែនេះជាដំណឹងល្អសម្រាប់ភពផែនដីក៏ពិតមែន ប៉ុន្តែអង្គការណាសា បែរជាបង្ហាញក្តីបារម្ភមួយទៀតថា អាចម៍ផ្កាយដែលមានរហ័សនាម «ពេជ្ឃឃាដទីក្រុង» មួយនេះ មានឱកាសហោះបុកព្រះចន្ទប្រមាណ ១%។
តាមការចុះផ្សាយរបស់ India Today នៅថ្ងៃសុក្រទី២១ខែកុម្ភៈឆ្នាំ២០២៥, អង្គការណាសា ចេញសេចក្តីប្រកាសថា «តាមរយៈការវាយតម្លៃថ្មី យើងបានចងក្រងទិន្នន័យ និងបន្ទាបឱកាសដែល 2024 YR4 អាចបុកផែនដីមកនៅត្រឹម ០.២៨% វិញ បន្ទាប់ពីឡើងដល់ជាង ៣%កាលពីប៉ុន្មានថ្ងៃមុន។ ក្រុមការពារភពរបស់ណាសា នឹងបន្តតាមដានអាចម៍ផ្កាយនេះ ដើម្បីសិក្សាឲ្យកាន់តែច្បាស់អំពីគន្លងរបស់វា»។

រម្លឹកទៅកាលពីដើមខែកុម្ភៈ អង្គការណាសា បានវិភាគគន្លងរបស់អាចម៍ផ្កាយដែលមានអង្កត់ផ្ចិតចន្លោះ៤០ម៉ែត្រទៅ១០០ម៉ែត្រ ហើយមើលឃើញថា វាអាចហោះមកបុកផែនដីនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០៣២។
លោក David Rankin វិស្វករនៃគម្រោង Catalina Sky Survey របស់ ណាសា សន្និដ្ឋានថា យោងតាមគន្លងហោះ, 2024 YR4 អាចធ្លាក់នៅភាគខាងជើងតំបន់អាមេរិកខាងត្បូង ឬអាចនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងទ្វីបអាស៊ី សមុទ្រអារ៉ាប់ ឬទ្វីបអាហ្វ្រិក។

មិនត្រឹមប៉ុណ្ណឹង អ្នកវិទ្យាសាស្រ្តថែមទាំងចង្អុលចំៗផងដែរថា ទីក្រុងដែលមានហានិភ័យរងគ្រោះដោយអាចម៍ផ្កាយនេះក្នុងឆ្នាំ២០៣២ មានដូចជា Bogotá នៃប្រទេសកូឡុំប៊ី, Abidjan នៃប្រទេសកូតឌីវ័រ, Lagos នៃប្រទេសនីហ្សេរីយ៉ា, Khartoum នៃប្រទេសស៊ូដង់, Mumbai និង Kolkata នៃប្រទេសឥណ្ឌា និង Dhaka នៃប្រទេសបង់ក្លាដែស។
បើក្នុងករណីវាហោះមកបុកផែនដីមែន ក្រុមអ្នកវិទ្យាសាស្រ្ត ជឿថា អាចផ្កាយ 2024 YR4 នឹងបង្កការផ្ទុះនៅលើអាកាស ហើយនៅពេលធ្លាក់លើដី វានឹងបង្កការផ្ទុះមានកម្លាំងស្មើគ្រាប់បែក TNT ៥០លានតោន ដោយនឹងបំផ្លាញអ្វីៗនៅជុំវិញវាក្នុងរង្វង់ ៤៨គីឡូម៉ែត្រ ខណៈអតីតអវកាសយានិកអង្គការណាសាលោក Chris Hadfield សន្និដ្ឋានថា វាកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកដែលទម្លាក់នៅទីក្រុង Hiroshima ៥០០ដងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា បង្ហាញបញ្ជីឈ្មោះទីក្រុង ដែលអាចត្រូវអាចម៍ផ្កាយវាយប្រហារ ក្នុងឆ្នាំ២០៣២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


