KPT+
គ្រឿងអលង្ការត្បូងទទឹមថ្លៃបំផុត ១០ ម៉ូដ ធ្លាប់ដាក់ដេញថ្លៃកន្លងមក
ត្បូងទទឹមជាត្បូងមានតម្លៃមិនដែរធ្លាក់ចុះសូម្បីមួយសេន ជួនកាលតម្លៃវាហក់ខ្ពស់ជាងពេជ្រទៅទៀត ។ ខាងក្រោមនេះជាគ្រឿងអលង្ការត្បូងទទឹម ១០ ម៉ូដថ្លៃបំផុតធ្លាប់ដេញថ្លៃកន្លងមក ៖
១. ចិញ្ចៀនពេជ្រនិងត្បូងទទឹមម៉ាក Cartier

ចិញ្ចៀនដំបូងមានទំហំ ២៩,៦២ ការាត់ មានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ា លក់ក្នុងឆ្នាំ ២០១៣ ក្រោមតម្លៃប្រហែល ៦,៤០-៧,៦៨ លានដុល្លារ ។
២. ខ្សែកពេជ្រ Scarlet និងត្បូងទទឹម

ខ្សែកពេជ្រនេះមានទំហំ ៦២,៤៦ ការាត់ ត្រូវបង្កើតឡើងដោយអ្នករចនាគ្រឿងអលង្ការដ៏ល្បីល្បាញ James W. Currens មានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ាដដែល លក់ក្នុងឆ្នាំ ២០១៤ ក្រោមតម្លៃ ៩,៩៨ លានដុល្លារ ។
៣. ក្រវិលត្បូងទទឹមឡោមពេជ្រ

ក្រវិលមួយចំហៀងមានទំហំ ១០,០២ ការាត់មួយចំហៀងទៀតទំហំ ៩,០៩ ការាត់ មានដើមកំណើតនៅប្រទេស មីយ៉ាន់ម៉ា លក់ក្នុងឆ្នាំ ២០១៦ ក្រោមតម្លៃ ១១,៤៩ លានដុល្លារ ។
៤. ចិញ្ចៀនត្បូងទទឹម Mogok ឡោមពេជ្រ

ចិញ្ចៀនវង់បន្ទាប់មានទំហំ ២៤,៧០ ការាត់ មានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ា ទិញដោយជនអនាមិកក្នុងឆ្នាំ ២០១៥ ក្រោមតម្លៃប្រហែល ១០,៥-១១,៧៨ លានដុល្លារ ។
៥. ខ្សែកត្បូងទទឹម Etcetera និងពេជ្រ

ខ្សែកទីពីរមានទំហំ ១២០ ការាត់ មកពីប្រទេសមីយ៉ាន់ម៉ាទៀតហើយ លក់ក្នុងឆ្នាំ ២០១៥ ក្រោមតម្លៃ ១២,៩៤ លានដុល្លារ ។
៦. ចិញ្ចៀនត្បូងទទឹមរាងអូវុល និងពេជ្រ

ចិញ្ចៀនវង់ទីបីទំហំ ០,៨៧ ការាត់ មានដើមកំណើតមកពីសហរដ្ឋអាមេរិកម្ដង លក់ក្នុងឆ្នាំ ២០១៧ ក្រោមតម្លៃ ១២,៩៧ ការាត់ ។ ចិញ្ចៀននេះត្រូវដាក់ដេញថ្លៃនៅ Christie’s ក្នុងទីក្រុងញូយ៉ក និងបំបែកឯតទគ្គកម្មក្លាយជាចិញ្ចៀនត្បូងទទឹមថ្លៃបំផុតដែលមិនធ្លាប់ដេញថ្លៃពីមុនមក ។
៧. ចិញ្ចៀនត្បូងទទឹម Jubilee ធ្វើដោយ Fulco di Verdura

ចិញ្ចៀនវង់ទីបីមានទំហំ ១៥,៩៩ ការាត់ លក់ក្នុងឆ្នាំ ២០១៦ ក្រោមតម្លៃ ១៤,១៦ លានដុល្លារ ត្រូវរាយការណ៍ថាជីកពីរណ្ដៅ Mogok នៃប្រទេសមីយ៉ាន់ម៉ា ។
៨. ចិញ្ចៀនឈ្មោះអណ្ដាតភ្លើង Crimson

គ្រាន់តែប្រកាសដាក់ដេញថ្លៃភ្លាមទាក់ទាញចំណាប់អារម្មណ៍សេដ្ឋីពីជុំវិញពិភពលោកសឹងតែគ្រប់គ្នា វាមានទំហំ ១៥,០៤ ការាត់ មកពីប្រទេសមីយ៉ាន់ម៉ា លក់ក្នុងឆ្នាំ ២០១៥ ក្រោមតម្លៃ ១៨ លានដុល្លារ ។
៩. Sunrise Ruby ត្បូងទទឹមព្រះអាទិត្យរះ

ជាចិញ្ចៀនពិសេសទិញដោយជនអនាមិកក្រោមតម្លៃ ៣០,៤២ លានដុល្លារក្នុងឆ្នាំ ២០១៥ វាមានទំហំ ២៩,៥៩ ការាត់ មកពីប្រទេសមីយ៉ាន់ម៉ា ។
១០. ត្បូងទទឹមផ្កាយនីឡាន់ចាលី

ជាត្បូងមួយគ្រាប់ម្នាក់ឯងមានទំហំ ១,៣៧០ ការាត់ លក់ក្នុងឆ្នាំ ២០០៨ ក្រោមតម្លៃ ១០០ លានដុល្លារ មានប្រភពពីប្រទេសឥណ្ឌា ហើយត្រូវដាក់ឈ្មោះតាមរឿងនិទានហិណ្ឌូ ៕
ប្រែសម្រួល ៖ វារី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


