ព័ត៌មានជាតិ
កសិករប្រើដីជំរាលស្ទឹងសង្កែដាំបន្លែចម្រុះ ទេសចរជិះកាត់ចូលថតរូបជាប់ជាប្រចាំ
ប្រជាពលរដ្ឋដែលរស់នៅភូមិសាស្រ្តតាមដងស្ទឹងសង្កែ ក្រៅពីរបរធ្វើស្រែចម្ការក៏ប្រើប្រាស់ដីជំរាលស្ទឹងដើម្បីដាំដំណាំបន្លែចម្រុះ (ដំណាំរយៈពេលខ្លី) ខណៈបន្លែស្អំជាដំណាំពេញនិយមជាងគេ។

ប្រជាពលរដ្ឋដែលមានទីលំនៅតាមដងស្ទឹងសង្កែ ជាពិសេសក្នុងភូមិខ្សាច់ពោយនិងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នៃខេត្តបាត់ដំបង ដាំដំណាំបន្លែចម្រុះតាមដីជំរាលស្ទឹងដើម្បីទទួលបានចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។
ដំណាំបន្លែទាំងនោះពលរដ្ឋច្រើនដាំនៅអំឡុងរដូវប្រាំង ពីព្រោះកម្រិតទឹកស្ទឹងសង្កែទាបថ្លាល្អ រួមទាំងដីមានជីវជាតិផងដែរ។
បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការដាំដុះបន្លែចម្រុះក្រៅពីជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាកសិករ ទិដ្ឋភាពបៃតងនៃផលដំណាំបន្លែ រួមជាមួយទឹកស្ទឹងសង្កែរាក់ថ្លាល្អ ជំនោរខ្យល់ត្រជាក់នារដូវលំហើយ បាននឹងកំពុងក្លាយជាផលិតផលទេសចរណ៍តាមរដូវកាលដ៏ទាក់ទាញមួយក្នុងស្រុកបាណន់ថែមមួយកម្រិតទៀត។

មិនតែប៉ុណ្ណោះ ជារៀងរាល់ថ្ងៃអ្នកដឹកភ្ញៀវ (តុត តុក) និងមគ្គុទ្ទេសក៍ទេសចរ មុននឹងទៅដល់រមណីយដ្ឋានប្រាសាទបាណន់ ពួកគេតែងឆ្លៀតនាំភ្ញៀវទេសចរ (ពិសេសទេសចរអន្តរជាតិ) ជិះមើលផលដំណាំបន្លែ ដើរកាត់ស្ពានយោល ដើម្បីឲ្យភ្ញៀវទេសចរបានផ្តិតយករូបភាពស្អាតៗ និងស្វែងយល់ពីការរស់នៅរបស់ប្រជាជនជនបទ។

ទៀតសោតទិដ្ឋភាពបៃតងនៃផលដំណាំបន្លែតាមដងស្ទឹងសង្កែទាំងនោះ ក៏បានធ្វើឲ្យមានភាពងាយស្រួលដល់អ្នករៀបចំកញ្ចប់ទស្សនកិច្ច ក្នុងការធ្វើឲ្យមានភាពសំបូរបែប (make a difference) នៃសេវាកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យទេសចរ ទទួលបានបទពិសោធន៍ថ្មីៗ អារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ ពេលត្រឡប់ទៅកាន់ប្រទេសកំណើតវិញផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


