Connect with us

KPT+

ការស្ទង់មតិ​ ​ម្ហូប​អ៊ីតាលី​នៅ​តែ​ជាប់​លេខ​មួយ​ ជា​​អាហារ​ដ៏​ឆ្ងាញ់​និង​ពេញ​និយម​បំផុត

បានផុស

នៅ

ការ​សិក្សា​ដោយ  YouGov អន្តរជាតិ​មួយ ​លើ​ប្រជាជន​ជាង ២៥ ០០០ នាក់​នៅ​ក្នុង ២៤ ប្រទេស​បាន​រក​ឃើញ​ថា ​ភីហ្សា​និង​ប៉ាស្តា ​ស្ថិតនៅ​ក្នុង​ចំណោម​អាហារ​ដែល​ពេញ​និយម​បំផុត​នៅ​លើ​ពិភពលោក ​ដោយសារ​តែ​ម្ហូប​អ៊ីតាលី​មាន​រសជាតិ​ឆ្ងាញ់​ខុស​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​បាន​សាកសួរ​ប្រជាជន​ថា ​តើ​ម្ហូប​ជាតិ​ចំនួន ៣៤ ណា​ដែល​ពួកគេ​ចូលចិត្ត​ឬ​មិន​ចូលចិត្ត​ ពួកគេ​បាន​ឆ្លើយ​ថា ​ម្ហូប​អ៊ីតាលី​ជា​ម្ហូប​ដែល​ចូលចិត្ត​ជាងគេ។ ម្ហូប​ទទួល​បាន​ពិន្ទុ​ប្រជាប្រិយ​ជា​មធ្យម ៨៤% នៅ​ទូទាំង ២៤ ប្រទេស ​ដែល​បាន​សិក្សា​រួច​មក។

ទោះ​យ៉ាងណា​ អ្នក​គាំទ្រ​ដ៏​ធំ​បំផុត​នៃ​ម្ហូប​អ៊ីតាលី​ គឺ​ជនជាតិ​អ៊ីតាលី​ខ្លួនឯង​ ដោយ​មាន ៩៩% រីករាយ​នឹង​ម្ហូប​ជាតិ​របស់​ពួកគេ។ អ្នក​គាំទ្រ​ធំៗ ផ្សេង​ទៀត​រួមមាន​ អេស្ប៉ាញ (៩៤% នៃ​អ្នក​ដែល​បាន​សាកល្បង​ ​និយាយ​ថា​ពួកគេ​ចូលចិត្ត) និង​បារាំង (៩២%) ខណៈ​ដែល​មាន​ការ​ចាប់អារម្មណ៍​តិច​ជាង​គេ​គឺ​ជនជាតិ​ចិន (៥៩%) ។

ចំណាត់​ថ្នាក់​ទី ២ គឺ​បាន​ទៅ​លើ​ម្ហូប​ចិន​ ដែល​ទទួល​បាន​ពិន្ទុ​ជា​មធ្យម ៧៨% នៅ​ទូទាំង​ប្រទេស។ ៩៥% គឺ​ជា​ប្រជាជន​ចិន​ខ្លួនឯង  ចំណែក​ជនជាតិ​សិង្ហបុរី (៩៤% នៃ​អ្នក​ដែល​និយាយ​ថា​ពួកគេ​បាន​សាកល្បង​ទទួលទាន) និង​ហុងកុង (៩១%) ក៏​ជា​អ្នកគាំទ្រ​ពិសេស​ដែរ។ ប៉ុន្តែ​ម្ហូប​នេះ​មិន​សូវ​ជា​ពេញ​និយម​នៅ​អារ៉ាប់ប៊ីសាអូឌីត (៥៤%) និង​ឥណ្ឌូណេស៊ី (៥៧%)ឡើយ ។

ដោយឡែក​ម្ហូប​ដែល​មាន​ប្រជាប្រិយ​ជាងគេ លំដាប់​ទី ៣ នៅ​លើ​ពិភពលោក ​គឺ​ម្ហូប​ជប៉ុន​ដែល​ទទួល​បាន​ពិន្ទុ​ជា​មធ្យម ៧១% នៅ​ទូទាំង ២៤ ប្រទេស។ ក្រៅ​ពី​ប្រជាជន​ជប៉ុន ៩៤% ដែល​ចូលចិត្ត​ ហើយ ៩៤%នៃ​ប្រជាជន​សិង្ហបុរី​បាន​សាកល្បង​ ​ក៏​ដូច​ប្រជាជន​ហុងកុង ៩៣% ដែរ។ រី​ឯ​អារ៉ាប់ប៊ីសាអូឌីត​គឺ​មាន​ត្រឹម ៤៣% ប៉ុណ្ណោះ​ដែល​ចូលចិត្ត។

ចំណែក​មុខ​ម្ហូប​ប៉េរូ​ ទទួល​បាន​ពិន្ទុ​ជា​មធ្យម​ត្រឹម​តែ ៣២% ស្មើគ្នា​ជាមួយ​ហ្វាំងឡង់។ ការ​ស្ទង់មតិ​បាន​បញ្ជាក់​ថា ​ប្រជាជន​ហ្វាំងឡង់ ៩៤ % គឺ​ជា​អ្នក​ដែល​ចូលចិត្ត​ម្ហូប​ពួកគេ។ ការសិក្សា​ក៏​បាន​បញ្ចេញ​មតិ​ដែរ​ថា ​បើ​សិន​បញ្ចូល​នូវ​គំនិត​របស់​ប៉េរូ​ នោះ​មុខ​ម្ហូប​ហ្វាំងឡង់​ទំនង​អាច​ល្អ​ជាង​នេះ។

ពិន្ទុ​ទាប​បំផុត​បាន​ទៅលើ​ម្ហូប​អារ៉ាប់ប៊ីសាអូឌីត ​ដោយ​មាន​ប្រជាជន​ជប៉ុន​ចំនួន ១១% ប៉ុណ្ណោះ​ដែល​បាន​សាកល្បង​ ហើយ​និយាយ​ថា​ ពួកគេ​ចូលចិត្ត។

តាម​ពិត​ការ​ស្ទង់​មតិ​នេះ​រក​ឃើញ​ថា​ ជប៉ុន​ជា​អ្នក​រិះគន់​ចំណី​អាហារ​ខ្លាំង​​​ជាង​ប្រទេស​ណា​ទាំងអស់ ។ ក្នុង​ចំណោម​ម្ហូប​ទាំង ៣៤ មុខ​ដែលបាន​សួរ​មាន ២៣ ពិន្ទុ​ តិច​ជាង ៥០% ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ​ជនជាតិ​ជប៉ុន។  ជា​មធ្យម​មាន​តែ​ប្រជាជន​ជប៉ុន​ចំនួន ៣៩% ប៉ុណ្ណោះ ​ដែល​បាន​សាកល្បង​ម្ហូប​បរទេស​ ហើយ​និយាយ​ថា​ពួកគេ​ចូលចិត្ត​ម្ហូប​នេះ។

ផ្ទុយទៅវិញ​ហ្វីលីពីន​គឺ​ជា​ជនជាតិ​ដែល​ចូលចិត្ត​ម្ហូប​អន្តរជាតិជាងគេ​ ហើយ​ជា​មធ្យម​គឺ​មាន ៦៧% ដែល​បាន​សាកល្បង​មុខ​ម្ហូប​ នឹង​និយាយ​ថា​ពួកគេ​ចូលចិត្ត​ម្ហូប​ទាំងនេះ។

ប៉ុន្តែ​ជា​រឿង​មួយ​ពិសេស​ជាង​គេ ​គឺ​ម្ហូប​អង់គ្លេស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​អាច​បរិភោគ​បាន ​នៅ​ទូទាំង​អឺរ៉ុប​ដីគោក។ ខណៈ​ដែល​ជនជាតិ​អង់គ្លេស ៩១% និយាយ​ថា​ ចូលចិត្ត​ម្ហូប​ជាតិ​របស់​ពួកគេ​ តែ​មាន​ចំនួន​តិច​ជាង​ពាក់​កណ្ដាល​នៃ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត​ ដែល​បាន​យល់ព្រម។

មានតែ​ជនជាតិ​អាល្លឺម៉ង់​ អេស្ប៉ាញ​ ដាណេស​ និង​បារាំង ​គឺ​មាន ២៥% ទៅ ២៨% ប៉ុណ្ណោះ ​ដែល​បាន​សាកល្បង​ម្ហូប​នេះ ​ហើយ​និយាយ​ថា​ពួកគេ​ចូលចិត្ត។ ប៉ុន្តែ​ជនជាតិ​ជប៉ុន​ គឺ​មាន​តែ ២០% ប៉ុណ្ណោះ​ដែល​ចូលចិត្ត។

ទោះ​យ៉ាងណា ​ម្ហូប​អង់គ្លេស​ក៏​ទទួល​យ៉ាង​កក់ក្ដៅ​នៅ​កន្លែង​ផ្សេង​ទៀត ​នៅ​ខាង​ក្រៅ​ទ្វីប​អ៊ឺរ៉ុប​ដោយ​ប្រជាជន​ភាគ​ច្រើន​និយាយ​ថា​ ពួកគេ​ចូលចិត្ត​ នៅ​ក្នុងចំណោម ១១ នៃ ១៥ ប្រទេស​ដែល​មិនមែន​ជា​អឺរ៉ុប។ នោះ​គឺ​សិង្ហបុរី (៧៦% នៃ​អ្នក​ដែល​បាន​សាកល្បង​វា​ និយាយ​ថា ​ពួកគេ​ចូលចិត្ត) និង​អូស្ត្រាលី (៧១%) ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រាន់​តែ​ស្រកី​ដូង​ក៏​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ពិភពលោក​បាន​ដែរ

ចុចអាន៖ចង់​ឲ្យ​កូន​ជោគជ័យ​ក្នុង​ជីវិត​ ឪពុកម្ដាយគួរ​ធ្វើ​សកម្មភាព​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម