Connect with us

សន្តិសុខសង្គម

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

បានផុស

នៅ

តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី២៨មិថុនានេះ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលមួយកន្លែងនៅបណ្ដោយផ្លូវជាតិលេខ៣ ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ក្នុងមូលដ្ឋានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមសេចក្ដីរាយការណ៍ពីមន្ត្រីជំនាញ ករណីនេះបានកើតឡើងតាំងពីវេលាម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨មិថុនា ឆេះរោងចក្រមួយអគារ ទំហំ ៥៦ គុណ៨០ម៉ែត្រ ត្រូវអណ្ដាតភ្លើងឆេះអស់ទាំងស្រុង។ មន្ត្រីជំនាញបន្ថែមថា គិតមកដល់ព្រឹកម៉ោង៨នេះ នៅមិនទាន់អាចគ្រប់គ្រងនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងយកគ្រឿងចក្រដើម្បីកាយទម្លុះជញ្ជាំងដើម្បីអាចបាញ់ទឹកចូលដល់ផ្ទៃកណ្ដាលនៃរោងចក្រ។ ទោះបីយ៉ាងណាកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការខេត្ត បាននិងកំពុងប្រតិបត្តិការអន្តរាគមន៍នៅកន្លែងកើតហេតុ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម