Connect with us

ព័ត៌មានអន្ដរជាតិ

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) កាលថ្ងៃទី ២៦ ខែមិថុនារាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាមួយភរិយានិងកូនស្រី នៅក្នុងពិធីសម្ពោធជាផ្លូវការ​នូវ​តំបន់ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏ស្រស់​ស្អាតមានឈ្មោះ​ថា Wonsan Kalma Coastal Tourist Zone ក្នុងស្រុក Gamma ខេត្ត Gangwon។

នេះក៏ជាការបង្ហាញខ្លួនសាធារណៈលើកដំបូងរបស់ជំទាវ Ri Sol Ju ក្នុងរយៈពេលមួយឆ្នាំកន្លះ ចាប់តាំងពីការប្រារព្ធពិធីចូលឆ្នាំថ្មី ក្នុងខែមករា ឆ្នាំ ២០២៤មកម៉្លេះ ។

រូបភាព៖KCNA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​កូរ៉េខាងត្បូង Maeil Business Newspaper ក៏បាន​រាយការណ៍​ដែរថា នៅ​ថ្ងៃ​នោះ ភរិយា​របស់​មេដឹកនាមកូរ៉េខាងជើង បាន​កាន់​កាបូប​មួយ​ដែល​គេ​ជឿ​ថា​ជា​ម៉ាក​យីហោ​អ៊ីតាលី Gucci ដោយ​មាន​ខ្សែ​ច្រវាក់​ងាយស្រួលស្ពាយតាមខ្លួន។ ថ្វីដ្បិតតែ​រូបថត​មិន​បង្ហាញ​កាបូប​ឲ្យ​បាន​ច្បាស់​លាស់​ក៏​ដោយ។ ប៉ុន្តែ​បើ​មើល​ពី​រូបរាង​ និង​ទីតាំង​ឡូហ្គោ​នេះ​នាំឲ្យមាន​ការ​សន្និដ្ឋាន​ថា​ ជា​ម៉ូដែល GG Marmont ដែលកាបូប​ខ្នាត​មធ្យម​នេះ​មាន​តម្លៃ​ប្រហែល ៤ លាន​វ៉ុន(ជិត ៣ពាន់ ដុល្លារអាមេរិក) ដោយយោងតាម​លើ​គេហទំព័រ​ផ្លូវការ។

ប៉ុន្តែអ្វីដែលទទួលបានការចាប់អារម្មណ៍មិនតិចជាងអ្នកដឹកនាំ នោះគឺកូនស្រីរបស់គាត់ Kim Ju Ae ដែលបានបង្ហាញខ្លួនក្នុងរូបរាងដ៏ប្រណិត។ ដោយស្លៀកឈុតពណ៌សបែកទឹកដោះគោ អមដោយនាឡិកា Cartier រំលេចត្បូងពេជ្រពីលើ របាយការណ៍បានប៉ាន់ស្មានថា នាឡិកាដែលនាងពាក់អាចជាម៉ូដែល Baignoire ធ្វើពីពេជ្ររបស់យីហោ Cartier ។

ប្រសិនបើនេះពិតជាម៉ូដែលដែលលើកឡើងមែននោះ តម្លៃអាចឡើងខ្ពស់ដល់ទៅ ៣០៨ លានវ៉ុន (ជាង២២ម៉ឺនដុល្លារ) ទោះបីជាម៉ូដែលពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ ប៉ុន្តែ​ស្ទីល​ស្លៀកពាក់​ដ៏​ប្រណិត​របស់​កូនស្រីលោកគីម បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ដែល​មនុស្ស​កំពុង​និយាយ​យ៉ាងច្រើន​ ខណៈដែលមនុស្សជាច្រើន កម្រឃើញក្មេងជំទង់រូបនេះបង្ហាញណាស់។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក គីម ជុងអ៊ុន និងកូនស្រី បាននិងកំពុងបង្ហាញមុខជាសាធារណៈកាន់តែច្រើនគួរឲ្យកត់សម្គាល់។ កាល​ពី​ខែ​មេសា អ្នក​ទាំង​ពីរ​ទើប​តែ​ចូល​រួម​ក្នុង​ពិធី​បាញ់​បង្ហោះ​នាវា​ពិឃាត​ថ្មី។ នៅ​ពេល​នោះ អ្នក​ស្រុក​នៅ​ខេត្ត North Hamgyong ម្នាក់ ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ថា អាកប្បកិរិយា​ហួសហេតុ​និងប្រណិតពេកពេករបស់​ឪពុក​អ្នកទាំងពីរ​ ដោយនោះបាន​ធ្វើ​ឲ្យមនុស្សមាន​ការ​សង្ស័យ និង​មិន​ពេញ​ចិត្ត​ជា​ខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពពីសារព័ត៌មាន Inside បានបង្ហើបថា ក្នុងពិធីនោះ លោក គីមបានប្រាស្រ័យទាក់ទងជាមួយកូនស្រីរបស់គាត់តែម្នាកគត់។ ដែលនោះបានធ្វើឲ្យគាត់​ពិបាក​និយាយ ឬ​សន្ទនា​ជាមួយ​មន្ត្រី​ផ្សេង​ទៀត។ អ្នកខ្លះ​ថែម​ទាំង​និយាយ​ចំៗ​ថា មេ​ដឹក​នាំ​មើល​ទៅ​គិត​តែ​ពី​កូន​ស្រី​របស់​គាត់ មិន​ខ្វល់​ពី​មន្ត្រី​ដទៃ​ទាល់​តែ​សោះ វា​មើល​ទៅ​ចម្លែក​ណាស់។

រូបភាព៖KCNA

ជាការពិតណាស់ នៅក្នុងសង្គមកូរ៉េខាងជើងដែលអតីតភាពការងារ និងថ្នាក់មានសារៈសំខាន់យ៉ាងតឹងរ៉ឹង Kim Ju-ae ដែលមានវ័យត្រឹមតែ១២ឬ១៣តាមការប៉ានស្មានប៉ុណ្ណោះ តែងតែបង្ហាញខ្លួននៅលើឆាកជាភ្ញៀវដ៏សំខាន់ ហើយនាងតូចថែមទាំងអង្គុយក្នុងតំណែងខ្ពស់ជាងមន្ត្រីជាន់ខ្ពស់ទៀតផង។ នេះ​បាន​និង​កំពុង​បង្កើត​ចម្ងល់​និង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ស្ងៀម​ស្ងាត់​ក្នុង​ចំណោម​មនុស្ស​ក្នុង​ប្រព័ន្ធ​មួយ​រយៈ​ពេល​នេះ។ ភាគីជាច្រើនបានព្យាករណ៍ថា លោកគីម អាចនឹងដាក់គោលដៅលើកូនស្រីជាអ្នកស្នងតំណែងនាពេលអនាគតរបស់លោកថែមទៀតផង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ដោយ​មាន​មនោគមវិជ្ជា​អភិរក្ស​ដែល​ចាក់​បញ្ចូល​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កូរ៉េ​ខាង​ជើង គួប​ផ្សំ​នឹង​ការ​មិន​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​ប្រជាជន​ផ្លូវ​ទៅ​កាន់​ការ​ដឹក​នាំ​របស់​ក្មេងជំទង់ អាច​នឹង​មិន​មាន​ភាព​រីក​រាយ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ៕

រូបភាព៖KCNA
រូបភាព៖KCNA
រូបភាព៖KCNA

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូរ៉េ​ខាង​ជើងបើក​សម្ពោធ​​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម