ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យបទល្មើសនេសាទក្នុងរដូវបិទ រកឃើញមានត្រីកើនឡើងជាងឆ្នាំមុន
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ លោកខូយ រីដា អភិបាលខេត្តនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពនេសាទក្នុងតំបន់បឹងទន្លេសាបនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្នុងរដូវបិទនេសាទ។ ក្រោមការសហការរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច ការត្រួតពិនិត្យនេះមានគោលបំណងបង្ការ និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។

ក្នុងអំឡុងពេលចុះត្រួតពិនិត្យ អាជ្ញាធរ លោកបានរកឃើញថា បរិមាណត្រីនៅក្នុងតំបន់បឹងទន្លេសាបមានការកើនឡើង ប្រៀបធៀបនឹងរដូវបិទឆ្នាំមុន។ ភាពចម្រើននៃធនធានត្រីនេះ គឺជាលទ្ធផលមួយនៃការអនុវត្តយុទ្ធនាការពង្រឹងការការពារ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់និងអប់រំនេសាទឱ្យគោរពប្រើឧបករណ៍ត្រូវតាមច្បាប់ជាលក្ខណៈគ្រួសារ។

ជាពិសេស ឱ្យប្រជាពលរដ្ឋនេសាទបានចូលរួមសកម្មក្នុងការរស់នៅដោយផ្អែកលើអាជីពនេសាទតាមរបៀបប្រពៃណី ដោយប្រើប្រាស់ឧបករណ៍ចាប់ត្រីសាមញ្ញក្នុងគ្រួសារ។ ពួកគេបានបញ្ចេញថា ដំណើរការនេសាទក្នុងរដូវនេះចំណាយដើមទុនតិចជាងមុន ប៉ុន្តែទទួលបានត្រីច្រើនជាងឆ្នាំមុនផងដែរ។

លោកអភិបាលខេត្តបានអំពាវនាវឱ្យប្រជាជនបន្តគោរពច្បាប់នេសាទ និងចូលរួមក្នុងការការពារធនធានធម្មជាតិ ដើម្បីធានាបាននូវស្ថិរភាពក្នុងជីវភាពសេដ្ឋកិច្ច និងបរិស្ថានប្រកបដោយចីរភាពសម្រាប់ជំនាន់ក្រោយ។

សូមជម្រាបជូនផងដែរថា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំកំពង់លួង ស្រុកក្រគរ ក៏បានអញ្ជេីញចុះសួរសុខទុក្ខសមត្ថកិច្ចដែលឈរជេីងប្រចាំការទប់ស្កាត់បទល្មេីសនេសាទក្នុងដែនសមត្ថកិច្ចខេត្តពោធិ៍សាត់ ដោយបាននាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់កម្លាំងសមត្ថកិច្ច៕
ដោយ ៖ លាន គ្រន








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


