Connect with us

ព័ត៌មានជាតិ

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDRI) ដើម្បីសិក្សាស្រាវជ្រាវ និង​ការ​ធ្វើបច្ចុប្បន្នភាពពីវិស័យទីផ្សារការងារ វឌ្ឍនភាព​តម្រូវការជំនាញនៅលើទីផ្សារ និង​ការ​សិក្សាពី​ស្ថានភាពជាក់ស្ដែងទាក់ទង​ការ​អប់រំ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ការ​ឱកាស​ដែល​លោក​រដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

លោក​រដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវការធ្វើបច្ចុប្បន្នភាព និងការ​សិក្សា​ស្រាវជ្រាវពីវិស័យសំខាន់ៗ​ដែល​ជាការ​ខិតខំប្រឹងប្រែងអនុវត្តរបស់ក្រសួងនាពេលកន្លងមក ដើម្បីតម្រង់ទិសក្នុងការធ្វើផែនការបន្ទាប់ ព្រមទាំងកែសម្រួលលក្ខខណ្ឌខ្លះឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង។

បន្ថែមលើនេះ លោក​រដ្ឋមន្រ្តីបានបញ្ជាក់​ថា «ក្រសួង​ចង់ឱ្យមានការចូលរួមពី CDRI ដើម្បីសិក្សាស្រាវជ្រាវស្ថានភាពជាក់ស្ដែងនៅក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះយើងត្រូវធ្វើបច្ចុប្បន្នភាព ប្រមូលទិន្នន័យថ្មីៗ ឬធ្វើការស្ទង់មតិទៅលើតម្រូវការទីផ្សារការងារ ហើយឆ្លើយតបតាមការប្រែប្រួលស្ថានភាពទីផ្សារការងារបានទាន់ពេលវេលា»។

លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI បានមានប្រសាសន៍ថា វិទ្យាស្ថានចង់ឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន ដើម្បីក្រុមការងារចាប់ផ្ដើមក្នុងការចុះប្រមូលព័ត៌មាននៅតាមគោលដៅ និងទាន់ពេលវេលា។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «នេះជាពេលវេលាដ៏សមស្របមួយ ដែលវិទ្យាស្ថានត្រូវពង្រឹកសមត្ថភាព ការវិភាគ ការប្រមូលទិន្នន័យ និងផ្ដល់ការប្រឹក្សាលើគោលនយោបាយ និងសេដ្ឋកិច្ច។ អ្វីដែលវិទ្យាស្ថានចាប់អារម្មណ៍នាពេលនេះ គឺការស្រាវជ្រាវពីការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាបច្ចុប្បន្ននេះ»។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត បានទទួលយកអនុសាសន៍​លោក​រដ្ឋមន្រ្តី ក្នុងកិច្ច​សហប្រតិបត្តិការយ៉ាង​ជិតស្និទ​ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបានលទ្ធផលនៃ​ការ​សិក្សាស្រាវជ្រាវខាងមុខ ក៏ដូច​ជា​ការ​គាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្មវិធី TVET៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ វិនាទី មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១៦ នាទីutes មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគតប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម