Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

បានផុស

នៅ

ប្រធានសមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកា​ក៏ដូចជាសម្ភារ:ដែលបានពីសប្បុរសជន​ ដើម្បីប្រគល់ជូនដល់កងទ័ព​ដែលកំពុងឈរជើងការពារព្រំដែន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពី «មូលនិធិ​ ស៊ីធីអិន​ ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ត្រូវបានបិទបញ្ចប់ កាលពីរាត្រីថ្ងៃទី២៧​ ខែមិថុនា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគិតមកទល់ពេលនេះ ដំណើរការ «មូលនិធិ​ ស៊ីធីអិន​ ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ»​​ មានរយៈពេលជិតមួយខែហើយ ក្រោមការដឹកនាំរៀបចំពីអ្នកឧកញ៉ា​ គិត​ ម៉េង​ ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ក្រោមកិច្ចសហការចូលរួមពីសមាគមសិល្បករខ្មែរ​ ក្រុមហ៊ុន​ Cellcard និងធនាគារវីង​ ផងដែរ។

ឆ្លៀតក្នុងឱកាសបិទបញ្ចប់ដំណាក់កាលទី១នេះ​ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ​ ក្នុងនាមអ្នកឧកញ៉ា​ គិត​ ម៉េង​ ប្រធាន «មូលនិធិ​ ស៊ីធីអិន​ ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ»​ បានសម្ដែងនូវការគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគទៅតាមលទ្ធភាពជាបន្តបន្ទាប់តាំងពីមុនពេល អំឡុងពេលផ្សាយផ្ទាល់ និងរហូតមកដល់ថ្ងៃបិទបញ្ចប់នេះ។

ក្នុងនោះក៏មានកាចូលរួមប់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដោយក្រៅពីបានផ្ដួចផ្ដើមជំរុញលើកទឹកចិត្តហើយនោះ​ សម្ដេចទាំងទ្វេក៏បានបរិច្ចាគថវិកាចំនួន ៣០០លានរៀលដល់មូលនិធិក្នុងការទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ព្រមទាំងបន្តអំពាវនាវដល់សប្បុរសជនជិតឆ្ងាយឱ្យមានការចូលរួមរួមបន្ថែមទៀតផង។

ជាមួយគ្នានោះ​ លោកជំទាវអ្នកឧកញ៉ាក៏សូមថ្លែងនូវការកោតសរសើរ​ ថ្លែងអំរគុណ និងចងចាំជាប់ជានិច្ចនូវស្មារតីមហាសាមគ្គីប្រកបដោយឆន្ទ:មនសិកាស្នេហាជាតិរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់​ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត​ ពេលវេលាផ្ទាល់ខ្លួន ក្នុងការួមរួចំណែកក្នុងដំណើរការនៃ«មូលនិធិស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ»​ តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់បិទបញ្ចប់។

ក្រៅពីការចូលរួមក្នុងសកម្មភាពដោយផ្ទាល់យ៉ាងសស្រាក់សស្រាំហើយនោះ ថ្នាក់ដឹកនាំ ក្រុមការងារ សិល្បករ សិល្បការិនី ជាសមាជិកទាំងអស់ ក៏មាននូវសន្ដានចិត្តដ៏ប្រពៃចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាពផងដែរ។ លើសពីនេះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏ប្ដេជ្ញាបន្តនាំយកថវិកា​ ក៏ដូចជាសម្ភារ:ដែលបានពីសប្បុរសជន​ ដើម្បីប្រគល់ជូនដល់កងទ័ព​ដែលកំពុងឈរជើងការពារព្រំដែនជាតិយ៉ាងអង់អាចក្លាហានក្នុងពេលឆាប់ៗនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម