KPT+
មនុស្សចូលចិត្តនិន្ទាគេក្រោយខ្នងមិនចេញមុខ មានចរិតលក្ខណៈយ៉ាងម៉េច?
ធម្មតាមនុស្សយើងអ្នកណាក៏ចេះច្រណែននិន្ទាគ្នាទាំងអស់ គ្រាន់តែម្នាក់ៗមានភាពខុសគ្នាតិចឬច្រើនទៅតាមសភាពផ្លូវចិត្តរបស់ពួកគេឬកំហឹងដែលមាន។

មនុស្សនិន្ទាគេពេលខ្លះអាចនឹងមិនដឹងខ្លួន ថាគេជាមនុស្សប្រភេទហ្នឹងផង! គេអាចធ្វើអីឆ្គងៗ ស្រដីវាចាផ្អែមទន់ឲ្យគេអាណិតស្រលាញ់ថាខ្លួនកម្សត់។ តែនៅក្រោយខ្នងមហាជនគេនិយាយបញ្ឆេះមនុស្សជុំវិញឲ្យបែបនេះបែបនោះ មិនចេញមុខមាត់ពិត។ គេតែងតែគិតថាខ្លួនឯងជាជនរងគ្រោះនិងត្រូវបានអ្នកផ្សេងធ្វើទុក្ខបុកម្នេញ មានអារម្មណ៍ថាអ្នកដទៃកំពុងព្យាយាមបំផ្លាញគេឬត្រូវបានបដិសេធ ចូលចិត្តបន្ទោសដល់អ្នកដទៃ ហើយចាប់យកវិធីគុំកួនស្ងាត់ៗលាក់កំបាំង។

ចាស់ៗតោងប្រយ័ត្នជំពូកមនុស្សបែបនេះ ជាពិសេសមនុស្សស្ងាត់ស្ងៀមឥតស្រដីឡិកឡក់។ នេះមិនមែនចរិតពិតពីកំណើតគេទេ មនុស្សនេះគេចូលចិត្តពាក់មុខក្លែងក្លាយចរិតពីរបី បង្អួតគេថាខ្ញុំកម្សត់ណាស់ ខ្ញុំគ្មានញាតិរាប់រកទេ។
គេមើលទៅខាងក្រៅស្រស់ស្រាយដូចធម្មតា តែខាងក្នុងប្រហោងធំមើលសឹងធ្លុះ។ គេអាចធ្វើរឿងតូចឲ្យទៅជាធំ ចូលចិត្តបង្ហាញមុខមិនរីកចេកមិនទុំ ជ្រួញចិញ្ចើមគ្រប់ពេល ក្នុងចិត្តតប់ប្រមល់សូម្បីរឿងប៉ិនក្រចកក៏អាចបន្ថែមសំពាធផ្លូវចិត្តដល់គេបានដែរ។

តាមពិតគេមិនមែនអាក្រក់ណាស់ណាទេ តែថាអាចមកពីបញ្ហាផ្លូវចិត្តមិនដឹងខ្លួនឬមិនព្រមទទួលស្គាល់ថាខ្លួនមានជំងឺផ្លូវចិត្តឬអាចជួបរឿងមិនល្អច្រើនពីកំណើតនិងជួបស្ថានការណ៍យ៉ាប់ៗជុំវិញខ្លួនច្រើនពេក។
បើសិនអ្នកបានជួបឬសេពគប់ប៉ះចំមនុស្សប្រភេទនេះ អ្នកអាចពន្យល់ណែនាំគេឲ្យដើរផ្លូវល្អវិញ។ ប៉ុន្តែបើគេមិនស្ដាប់ឬផ្គើន កុំបាច់ចំណាយទឹកមាត់របស់អ្នកទៅអី! តាមដំណើរ តាមចិត្តគេចុះ បើគេភ្ញាក់ខ្លួនពេលណានោះគឺរឿងគេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


