KPT+
យកឈ្នះមនុស្សពូកែចាក់រុកលាបពណ៌យើង ដោយគិតតាមធម៌ព្រះអប់រំចិត្ត
កើតជាមនុស្ស យើងក៏មានកម្មជារបស់ខ្លួនពីអតីតជាតិមករួចទៅហើយ។ យើងគ្រប់គ្នាចៀសមិនផុត ពីការបង្ខូច ការនិយាយដើមលាបពណ៌ ទាំងយើងមិនបានទៅធ្វើស្អីគេ ឬចង់តែចៀសឲ្យផុត កាលបើបានឮមនុស្សទាំងអស់។

តែគ្រប់យ៉ាងគឺយើងចៀសមិនផុត ពីការនិន្ទា ច្រណែនពីមនុស្សជុំវិញឡើយ។ សំខាន់មិនថាគេជាន់អ្នក គេបោះបង់អ្នក គេធ្វើបាបជាបក្សជាពួកគ្នាគេ ឬបំពានដោយស្ងៀមស្ងាត់គ្មានសូម្បីហូរឈាមមួយដំណក់ក៏ដោយ។ សំខាន់អ្នកមិនក្ដៅចិត្ត ស្អិតទ្រូងជាមួយពួកគេ មិនទៅរករឿង ឬធ្វើឲ្យរឿងកាន់តែធំជាងមុន។ នោះអាចយកឈ្នះពួកគេបានដោយមិនចាំបាច់ប្រើសំដីគ្រាមភាសា ប្រើហិង្សាលើគ្នាឡើយ។
មានរឿងនិទានមួយបានដំណាលថា មានលោកនេនមួយអង្គមានមុខក្រម៉ូវ ហើយដើរទៅរកលោកគ្រូកំពុងស្រោចផ្កា រួចមានសង្ឃដីកាថា លោកគ្រូៗ មានគេនិយាយអាក្រក់ពីលោកគ្រូ ខ្ញុំកូរណាខឹងណាស់ លោកគ្រូនៅស្ងៀមៗចឹងវាបានចិត្ត ដាក់ខ្លះទៅ។ ប៉ុន្តែលោកគ្រូនៅតែញញឹម រហូតធ្វើឲ្យកូននេនកើតជាចម្ងល់ឡើងមក ហើយសួរមកវិញថា ម៉េចលោកគ្រូមិនខ្វល់ខ្វាយអ៉ីចឹង គេកំពុងបង្ខូចឈ្មោះលោកគ្រូហើយណា!
ខណៈនោះ លោកគ្រូបានប្រាប់ទៅកាន់កូននេនថា នេនឯងទៅចាក់សោតិចទៅ សោបន្ទប់នេនមិនទាន់ចាក់ទេ។ នេនក៏តបវិញថា មានអីទាក់ទងនឹងសោខ្ញុំកូរណា បើគេកំពុងនិយាយដើមលោកគ្រូហ្នឹង ?
លោកគ្រូនៅតែតឿនឲ្យចាក់សោបន្ទប់ ហើយកូននេនក៏ធ្វើតាម។ បន្ទាប់ពីនេនតូចចាក់សោបន្ទប់រួច ក៏និមន្តមកវិញ ហើយយកសោមកប្រគេនឲ្យលោកគ្រូ រួចលោកគ្រូក៏មានសង្ឃដីកា៖ ហ្នឹងហើយ! នេនឯងសាកគិតមើល តើអាត្មា អាចទៅយកឥវ៉ាន់ក្នុងបន្ទប់នេនបានទេ? នេនក៏មានសង្ឃដីកាតបវិញថា បានតើសលោកគ្រូ ព្រោះសោនៅលើដៃលោកគ្រូហើយហ្នឹង!
ហ្នឹងហើយ! នេនគិតមើលទៅ បើយើងឲ្យអ្នកដទៃជាអ្នកកាន់សោសម្រាប់សុខទុក្ខរបស់យើង ឲ្យគេមានឥទ្ធិពលលើផ្លូវចិត្តយើង គេធ្វើអ្វីតិចយើងក្ដៅ យើងមួម៉ៅ នេះស្មើនឹងគេមានសោចាក់យកសេចក្ដីសុខចេញពីបេះដូងរបស់យើងចេញបានហើយ។ យើងមិនគួរផ្ញើសេចក្ដីទៅមនុស្សហ្នឹងទេ អ្នកខ្លះគេស្អប់យើង បើយើងគិតតែពីមួម៉ៅជាមួយគេ អាហ្នឹងយើងជាប់ជាមួយគេ ហ្នឹងយើងផ្ញើសេចក្ដីសុខជាមួយគេហើយ។ សួរថា អ្នកស្អប់យើងម្នាក់ណា យកសេចក្ដីមកឲ្យយើងនោះនេន?
អ្នកស្អប់យើងជាទូទៅ តែងរកចំណុចខ្សោយមកជាន់ពន្លិចយើង ដូចថាគាត់ដុតរោលឲ្យក្ដៅក្រហាយខ្លួនគាត់ ថាជាមនុស្សល្ងង់។ ជាពិសេសគេនោះ តែងបបួលអ្នកដទៃទៀតឲ្យខឹងយើង ហើយអ្នកបបួលហ្នឹងក៏គ្នារងនូវការក្ដៅក្រហាយ ហើយបើគាត់ល្ងង់មិនបានពិចារណា ដួលទៅតាមគេដែរ នោះបានន័យថា ម្នាក់ល្ងង់ ម្នាក់ឆោត ចឹងទៅ។
ក្រោយនេនយល់ហើយ លោកគ្រូក៏ឲ្យសោទៅវិញ ហើយលោកគ្រូក៏សួរវិញថា តើលោកគ្រូទៅយកឥវ៉ាន់បន្ទប់នេនបានទៀតអត់? នេនក៏សង្ឃដីកាតបថា មិនអាចទេ ព្រោះសោនៅលើដៃខ្ញុំកូរណាហើយ លោកគ្រូទៅយករបៀបម៉េច?

លោកគ្រូក៏មានសង្ឃដីកាបន្តថា ហ្នឹងហើយនេន សុខទុក្ខយើងជាអ្នកគ្រប់គ្រង កុំបណ្ដោយឲ្យមាត់អ្នកដទៃមកគ្រប់គ្រងលើជីវិតយើងបាន។ និយាយបែបនេះ មិនឲ្យមិនស្ដាប់គេសោះឡើយ តែស្ដាប់ដោយពិចារណា បើពាក្យហ្នឹងបញ្ឈឺឌឺដងធ្វើឲ្យយើងក្ដៅក្រហាយទេ មិនចាំបាច់យកមកទុកក្នុងចិត្ត បើពាក្យហ្នឹងល្អ អប់រំដាស់តឿន ក៏យកមកពិចារណាទៅ។ បើចិត្តគេល្អ យើងទទួល បើចិត្តគេចង់ឲ្យយើងវិនាស ឬចង់បំផ្លាញយើង មិនចាំបាច់យកចិត្តទុកដាក់នោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្ស ៤ ប្រភេទ ចាស់ៗផ្ដាំដាច់ខាត បើយកខ្លួនបៀតនាំជីវិតជួបរឿងស៊យ និងគិតអវិជ្ជមានដូចពួកគេ
ចុចអាន៖មនុស្សច្រណែននឹងបញ្ចេញសកម្មភាពទាំងនេះ ទោះពូកែសំដែងយ៉ាងណាក៏ដោយ
ចុចអាន៖មនុស្សចូលចិត្តនិន្ទាគេក្រោយខ្នងមិនចេញមុខ មានចរិតលក្ខណៈយ៉ាងម៉េច?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


