Connect with us

KPT+

កត្តា ៥ ប្រភេទ តែងជំរុញឲ្យមនុស្សចូលចិត្តជជីកសួររឿងឯកជនរបស់អ្នកដទៃ

បានផុស

នៅ

មនុស្សគ្រប់គ្នាសុទ្ធតែមានឯកជនភាពរៀងខ្លួនៗ ដែលមិនចង់ឲ្យនរណាម្នាក់ក្រៅពីខ្លួនគេមកដឹងពីរឿងសំខាន់នោះទេ។ ទន្ទឹម​នោះ​ ​ប្រសិន​បើ​មាន​បុគ្គល​ខ្លះ​មាន​ទម្លាប់​តែង​ចង់​ឮ​រឿង​របស់​អ្នកដទៃ ជាង​រឿង​ខ្លួនឯង ​តើ​ទាំង​នោះ​បណ្ដាល​មក​ពី​វប្បធម៌​នៃ​បរិស្ថាន​ជុំវិញ​ ឬ​ទម្លាប់​ផ្ទាល់ខ្លួន​របស់គេ។ ដូច្នេះ តើ​មាន​អ្វី​ខ្លះ​ ដែល​អាច​ជំរុញ​អ្នក​ឲ្យ​ពួកគេ​ទៅ​ជា​បែបនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ វប្បធម៌ជុំវិញ បរិស្ថាន និង​វប្បធម៌​ជា​វត្ថុ​ពីរ​ដែល​មិន​អាច​បំបែក​បាន​។ ទោះយ៉ាងណាក៏ដោយ មិនមែនវប្បធម៌​ដែល​មាន​ស្រាប់​ទាំងអស់ ​សុទ្ធ​តែ​មាន​ភាព​វិជ្ជមាន​នោះ​ទេ។ ពួកគេ​ខ្លះ​មាន​ភាព​អវិជ្ជមាន ដូចជា​ការ​ចង់​ដឹង​ ចង់​ឃើញ​ខ្លាំងពេក។ វប្បធម៌ និង​ទម្លាប់​នៃ​សហគមន៍​ជុំវិញ ​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មានការ​ញុះញង់​។ ជា​ពិសេស​ប្រសិន​បើ​អ្នក​សេពគប់​ប៉ះ​ចំ​ប្រភេទ​មនុស្ស​ ដែល​គិត​ថា​ការ​និយាយ​ដើម​គេ ឬ​ថែរក្សា​ភាព​ឯកជន​របស់​អ្នក​ដទៃ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ទាំងនេះ​នឹង​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​តាម​វប្បធម៌​ដែល​មាន​ស្រាប់ ​រហូត​ក្លាយ​ជា​អ្នក​និយាយ​ដើម​គេ​ឥត​ព្រាង​ទុក។

២ មានអារម្មណ៍ថាមិនសូវទាន់សម័យ ប្រសិន​បើ​អ្នកខកខាន​ព័ត៌មាន វា​មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា ​មាន​មនុស្ស​មួយ​ចំនួន​ដែល​មិន​សប្បាយចិត្ត​ នៅពេល​ទទួលបាន​រហស្សនាម​។ ដើម្បីកុំឲ្យ​ទទួល​បាន​ឈ្មោះ​ហៅ​ក្រៅ​បែបនេះ ពួកគេ​នឹង​ស្វែងរក​ព័ត៌មាន​ផ្សេងៗ ឬថ្មីៗ​យ៉ាង​សកម្ម។ សូម​ចងចាំ​ថា អារម្មណ៍​មិន​សូវ​ទាន់សម័យ ប្រសិន​បើអ្នក​ខកខាន​ព័ត៌មាន គឺជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យមាន​ចរិត​ឆេវឆាវ។ សូម្បី​តែ​បញ្ហា​ឯក​ជន​ភាព​ ដែល​មាន​នៅ​ក្នុង​មនុស្ស​ផ្សេង​ទៀត ​ក៏​នឹង​ត្រូវ​ដក​ចេញ ដើម្បី​កុំ​ឲ្យ​គេ​ចាត់​ទុក​ថា​បាត់​ព័ត៌មាន។

៣ ចាត់ទុក​ការនិយាយដើម គឺសប្បាយ អារម្មណ៍នេះ​គឺជាបាតុភូតមួយ ដែលអាចត្រូវបានរកឃើញយ៉ាងងាយស្រួល។ មិនថានៅក្នុងសង្កាត់ដែលអ្នករស់នៅ ឬជាក្រុមដែលផ្សព្វផ្សាយ​ការនិយាយដើម​នៅកន្លែងធ្វើការ​នោះទេ។ ការ​រីករាយ​នឹង​ការ​និយាយ​ដើម ​ក៏​ជា​ហេតុផល​ដែល​អ្នក​អាច​ត្រូវ​បាន​គេ​បង្ក​ឲ្យ​មាន​ការ​ចង់​ដឹង​។ ដោយ​ដឹង​ពី​ព័ត៌មាន​លម្អិត​ នៃ​ព័ត៌មាន​ដែល​មាន អ្នកអាចធ្វើឲ្យ​វាក្លាយជាប្រធានបទនៃ​ការ​ជជែក​និយាយ​ដើម។

៤ ចូលចិត្ត​មើលថែអ្នកដ៏ទៃ មនុស្ស​គ្រប់រូប​មានបញ្ហារៀងៗខ្លួនហើយ ក៏មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ប្រាប់​ទៅ​មជ្ឈដ្ឋាន​ជុំវិញ។ ប៉ុន្តែ​មិនមែន​ជា​បញ្ហា​មួយ​ចំនួន​ដែល​ជា​រឿង​ផ្ទាល់ខ្លួន ​ត្រូវ​តែ​រក្សា​ទុក​សម្រាប់​ខ្លួន​អ្នក​នោះ​ទេ។ ដូច្នេះ ចុះ​អាកប្បកិរិយា​ដូច​ជា​មើល​ថែ​អ្នក​ដទៃ​វិញ? នេះ​ហើយ​ជា​ហេតុផល ​ដែល​អ្នក​អាច​ត្រូវ​បាន​បង្ក​ហេតុ​ដោយ​ធម្មជាតិ។ អ្នក​មាន​អារម្មណ៍​ថា​មាន​សិទ្ធិ​ដឹង និង​ចង់​ជ្រៀតជ្រែក​ពី​បញ្ហា​របស់​មនុស្ស​ជុំវិញ​ខ្លួន តាមដែលអាចធ្វើទៅបាន។

៥ មានទម្លាប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ទម្លាប់​អាក្រក់​មួយ​ដែល​តែងតែ​ឆ្លង​ដល់​មនុស្ស​ជា​ច្រើន​ គឺ​អាកប្បកិរិយា​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នកដទៃ។ ជាការពិត ការ​ប្រៀបធៀប​ខ្លួនឯង​ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ខឹង​សម្បារ។ អ្នក​ចង់​ដឹង​ថា​ តើ​អ្នក​ដទៃ​រស់​នៅ​យ៉ាង​ណា និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អ្នក​មិន​ត្រូវ​បាន​គេ​ទុក​ចោល។

ផ្អែកតាមការរៀបរាប់ខាងលើ ៥ ហេតុផលនេះគឺជាដើមចម ដែលធ្វើឲ្យមនុស្សម្នាក់ក្លាយជាបុគ្គលតែងចង់រឿងរបស់អ្នកដទៃ ជាងរឿងរបស់ខ្លួនឯង​។ ជាពិសេសអាចថាមកពីទម្លាប់នៃការរស់នៅរបស់គេតាំងពីក្មេងៗ ចូលចិត្តជជីកសួរចង់ដឹងបញ្ហានេះ មកតាំងពីយូរយារណាស់ហើយ៕

ប្រែសម្រួល៖ សមុទ្រខៀវ

ចុចអាន៖៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ​ តែរឿងផ្ទាល់ខ្លួនគេ

ចុចអាន៖យកឈ្នះមនុស្សពូកែចាក់រុកលាបពណ៌យើង ដោយគិតតាមធម៌ព្រះអប់រំចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម