Connect with us

KPT+

មនុស្ស​ស្រីដែលមើលទៅកាន់តែ​រឹង​មាំ ​បេះដូងនាងរឹតតែទន់ជ្រាយ

បានផុស

នៅ

ក្នុង​យុគសម័យ​នេះ​ មនុស្ស​ស្រីរឹងមាំ​គឺ​នៅពេល​ដែល​នាងគ្មាន​អារម្មណ៍ត្រេក​ត្រអាល​ចង់បានអ្វី​ ​ដែលមិនរកបានដោយកម្លាំងខ្លួន។

Objectifying Asian Women as "Exotic" Puts Us in Danger | Allure
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងមិនចេះពឹងអ្នកដទៃ ក៏មិនចេះរអ៊ូបន្ទោសគេឯង កាន់តែមិនចេះអង្វរ។

​នាងនិង​ដើរ​ចេញគ្មាន​ថ្ងៃ​បកក្រោយ​ ​​បើដឹងថា អ្នកមិនត្រូវការនាង ។

ប៉ុន្តែ​មនុស្សស្រី​ដែល​កាន់​តែរឹងមាំ​ ​ក្តីស្រលាញ់​របស់​នាង​ក៏កាន់​តែ​ធំសម្រាប់យើងដូចគ្នា ។

នាង​អាចនិង​អធ្យា​ស្រ័យ​ឲ្យយើង បើសិនជាកំហុសនោះ​ជា​កំហុស​អចេតនាគ្មាន​បំណង​ ​ប៉ុន្តែត្រូវចាំ​ថា ​បើសិនយើង​ធ្វើឲ្យនាង​អស់​អារ្មណ៍​ស្រលាញ់ ​អស់​អារម្មណ៍ចង​ចាំ ​ការស្រលាញ់​នោះ​នឹងក្លាយជាផ្សែង។

នាងនឹង​ដើរចេញ​ពីទំនាក់ទំនងដ៏​សោះ​កក្រោះ​នេះ​ ហើយ​ថ្ងៃណាមួយ​អ្នកនឹងសោកស្តាយ​ដែល​ចោលពេជ្រស្រវាថ្ម។

backspaceforward | Face photography, Portrait, Female portrait

ទោះ​បីជាយ៉ាង​ណានាងជាមនុស្ស​ស្រី សម្រាប់រឿង​បេះដូងដែលត្រូវ​បាក់បែក​នាងក៏​ចេះ​ឈឺចាប់​ដូចគ្នា​ ព្រោះតែនាងជាមនុស្សស្រី​ធម្មតា​ដូចមនុស្សស្រីទូទៅ​លើផែនដីនេះ ដែលចង់​បានក្តី​ស្រលាញ់​ដ៏ស្មោះ​ត្រង់​អំពី​ដៃគូជីវិត​។ ចរិតលក្ខណៈ​របស់មនុស្សស្រី​ដែលរឹងមាំអាច​ថាមនុស្សប្រុស​មួយចំនួនពិបាក​ទទួល​យក​ ​ចុងក្រោយអាច​នឹង​ដល់​ដំណាក់កាលបែកគ្នា​។​

ម្តង​ម្កាល​នាង​មានអារម្មណ៍​សោកសៅ​ ប៉ុន្តែទោះ​ជា​នាង​ជឿ​ជាក់​លើ​ទំនាក់ទំនង​នេះ​ពិសេស​ក៏ដោយ​ នាង​មិនដែល​ធ្វើឲ្យខ្លួននាង​ធ្លាក់ចុះទៅ​តាមទំនាក់ទំនង​ដែល​មិន​សម​ប្រកប​នោះ​ដែរ​។

​នាង​ជាអ្នកកំណត់ជីវិតរបស់នាងចំពោះរឿងបេះដូង! ​នាងនឹងក្រោក​ឈរ​បា​នមកវិញ​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​ទំនាក់​ទំនង​នោះ​បាក់បែក​។

670 B&W Portraits: Asian models ideas in 2021 | portraiture, artistic  vision, asian model

ក្នុង​ដំណាក់​កាល​បែកបាក់​ទំនាក់ទំនង​ ​នាងនឹង​មិនសុំ​អង្វរ​ឲ្យយើងត្រឡប់ទៅរកនាងវិញជាដាច់ខាត ព្រោះ​នាង​គិតថា​ «គេមិនល្អសម្រាប់នាង ​ហើយនាង​ក៏មិនល្អ​សម្រាប់គេ​ដូចគ្នា» រស់នោះ​ដាច់ដោយឡែក​ពីគ្នា​បែបនេះ​គឺជា​រឿងល្អបំផុត​ហើយ។ ​កត្តា​មួយចំនួន​ដោយសារ​តែអំពើ​កុហកបោកប្រាស់​ ​និងទំនាក់ទំនង​ក្លែងក្លាយ​មួយ​ចំនួន​ទើប​ធ្វើឲ្យ​នាងកាន់​តែរឹងមាំ​។ ​នៅ​ពេលដែល​យើង​បាន​ចូលទៅ​កាន់តែជិត​មនុស្សស្រី​ដ៏រឹងមាំនេះ​ យើង​ច្បាស់​ជា​យល់​ពីជីវិត​ដែលនាង​ធ្លាប់បាន​ជួបប្រទះ​កន្លងមកជាក់​ជាមិនខាន​៕

ប្រែសម្រួល៖ មួង ពិសី

ប្រភព៖ optimalpositivity

ចុចអាន៖ មនុស្សស្រីរឹងមាំនឹងមិនអត់ទ្រាំចំពោះទង្វើស្នេហាដែលមាន៧យ៉ាងនេះទេ

ចុចអាន៖ ដំណោះស្រាយពេលលង់មនុស្ស​មិនគួរស្រលាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម