Connect with us

ព័ត៌មានជាតិ

ក្រុមក្មេងទំនើងបង្ហោះវីដេអូដៃកាន់កាំបិតបែបញុះញង់ ត្រូវបានស្នងការខេត្តមណ្ឌលគិរីហៅអប់រំ

បានផុស

នៅ

ក្រុមក្មេងទំនើងប្រុសស្រីមួយក្រុមប្រមាណ ១០ នាក់ ត្រូវបានស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី នាំខ្លួនមកអប់រំនិងធ្វើកិច្ចសន្យា ពាក់ព័ន្ធការបង្ហោះវីដេអូលើបណ្តាញសង្គម ដោយដៃមានកាន់កំបិតបែបញុះញង់។ ក្រោយការអប់រំ និងណែនាំ សមត្ថកិច្ចបានអនុញ្ញាតឱ្យក្រុមក្មេងទំនើងដែលសុទ្ធតែជាយុវជនទាំងនោះត្រឡប់ទៅផ្ទះវិញ។

គួររំលឹកថា ក្រោយការបង្ហោះប៉ុន្មានម៉ោង មានអ្នកលេងបណ្តាញសង្គមបានចែករំលែកតៗគ្នា ទើបសមត្ថចុះបង្ក្រាប ដោយបារម្ភពីផលប៉ះពាល់ដល់យុវជនជំនាន់ក្រោយ និងបង្កអសន្តិសុខសាធារណៈដល់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ព្យុះ ចិន្តា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៩ ខែតុលាឆ្នាំ២០២៥ ថា ពាក់ព័ន្ធក្មេងទំនើងមួយក្រុម ក្នុងចំណោមនោះមានម្នាក់កាន់កាំបិតប៉័ងតោឆ្កេងឆ្កាង និងបក្សពួកប្រហែល១០នាក់។ ពួកគេបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ០៥ ខែតុលា ចេញពី ចំណុចទំនប់សុខដុម ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកស្រីបន្តថា ក្រោយឃើញសកម្មភាពបែបនេះ ដោយមានការបញ្ជាផ្ទាល់ពីលោក ឡោ សុខា ស្នងការនគបាលខេត្ត ដឹកនាំដោយលោក វ៉ាន់ ដានីន ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយអធិការក្រុងសែនមនោរម្យនិងអធិការស្រុកពេជ្រាដា បានកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះ និងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៩នាក់ ដែលជាបក្សពួកជនដែលកាន់កាំបិតប៉័ងតោ មានអាយុចន្លោះ១៣ឆ្នាំដល់១៨ឆ្នាំផងដែរ។

លោកស្រីបន្ថែមថា បន្ទាប់សាកសួរឆ្លើយបំភ្លឺ ឃើញថាក្មេងទំនើងទាំង៩នាក់នោះពុំជាប់ពាក់ព័ន្ធបទល្មើសណាមួយនោះទេ។ លោកស្រីបញ្ជាក់ថា ចំណែកបុគ្គលដែលកាន់កាំបិតប៉័ងតោឆ្កេងឆ្កាងនោះ កម្លាំងជំនាញនៃស្នងការខេត្តមណ្ឌលគិរិ បានកំណត់មុខសញ្ញារួចរាល់ហើយ ដែលអាចឈានដល់ការឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅកានើអយ្យការអមសាលាដំបូងតាមផ្លូវច្បាប់។

ជាមួយគ្នានេះ លោក ឡោ សុខា ស្នងការនគរបាលខេត្ត បានអនុញ្ញាត និងទទួលបានការឯកភាពពីលោក ស៊ាវ ងីឈៀន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដើម្បីធ្វើការអប់រំ និងណែនាំដល់បុគ្គលចំនួន៩នាក់ និងចុះកិច្ចព្រមព្រៀងជាផ្លូវការនៅចំពោះមុខសមត្ថកិច្ច។ បន្ទាប់ពីចុះកិច្ចសន្យារួច អាជ្ញាធរបានប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត ដោយមានគោលដៅជួយពួកគេឱ្យក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម