ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្សផ្លាស់ប្ដូរទម្លាប់ពីការលេងហ្គេម ឬបណ្ដាញសង្គម មកស្វ័យសិក្សា ដើម្បីបង្កើនចំណេះដឹង
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវផ្លាស់ប្ដូរទម្លាប់ពីការប្រើប្រាស់ទូរសព្ទដៃដើម្បីលេងហ្គេម ឬបណ្ដាញសង្គម មកជាប្រើប្រាស់ទូរសព្ទដៃដើម្បីរៀនបង្កើនចំណេះដឹង។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ កាលពីថ្ងៃទី ១០ តុលា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី MoEYS EdTech App និងបញ្ញាសិប្បនិម្មិត នៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «នេះគឺជាជំហានថ្មីមួយក្នុងការផ្លាស់ប្ដូរទស្សនៈ ដែលថា ទាល់តែរៀនគួរ ទើបអាចរៀនបន្ថែមបាន ជាក់ស្តែងឥលូវនេះ សិស្សអាចរៀនបន្ថែមដោយខ្លួនឯងនៅផ្ទះតាមរយៈកម្មវិធីទូរស័ព្ទថ្មីនេះ ហើយយើងនឹងបន្តចូលរួមសហការគ្នាបន្ថែមទៀតដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានការផ្លាស់ប្ដូរទម្លាប់ ពីការប្រើប្រាស់ទូរសព្ទដៃដើម្បីលេងហ្គេម ឬបណ្ដាញសង្គម មកជាប្រើប្រាស់ទូរសព្ទដៃដើម្បីរៀនបង្កើនចំណេះដឹង»។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារជំនាញថតជាវីដេអូបង្ហាញពីវិធីសាស្ត្របង្រៀនថ្មីៗ ឱ្យសម្បូរបែប ដោយបញ្ជាក់ថា ការរៀនដោយមើលវីដេអូ គឺមានភាពជាក់ស្ដែង និងងាយស្រួលយល់ បន្តការចែករំលែកធនធានសិក្សាតាមរយៈប្រព័ន្ធឌីជីថល លើកកម្ពស់ការសិក្សារៀនសូត្រផ្នែកបច្ចេកវិទ្យា ដោយការរៀនបែបថ្មី គឺ ការសិក្សាពិសោធន៍ ការស៊ើបអង្កេត វិភាគស៊ីជម្រៅ សិក្សាបែបគម្រោង និងស្នើឱ្យមានប្រព័ន្ធអធិការកិច្ច និងចុះពិនិត្យជាក់ស្ដែង ខណៈបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូល AI ទៅក្នុងការបណ្តុះបណ្តាលគ្រូ និងគ្រោងរៀបចំសៀវភៅណែនាំស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការរៀន និងបង្រៀន ដើម្បីជំនួយដល់លោកគ្រូអ្នកគ្រូ ក្នុងការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា កម្មវិធី «MoEYS EdTech App» និងបញ្ញាសិប្បនិម្មិត នៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន ត្រូវបានរៀបចំឡើងដើម្បីជាប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្នុងការចាប់យកបច្ចេកវិទ្យាសម្រាប់បម្រើដល់ការរៀន និងការបង្រៀនក្នុងបរិបទថ្មី ជាពិសេសការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធអប់រំ។
កម្មវិធី «MoEYS EdTech App» និងបញ្ញាសិប្បនិម្មិត នៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន ត្រូវបានរៀបចំឡើងដើម្បីជាប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្នុងការចាប់យកបច្ចេកវិទ្យាសម្រាប់បម្រើដល់ការរៀន និងការបង្រៀនក្នុងបរិបទថ្មី ជាពិសេសការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធអប់រំ។ MoEYS EdTech App គឺជាកម្មវិធីទូរស័ព្ទដៃ ផ្តល់នូវធនធាន និងឧបករណ៍ អប់រំដ៏សម្បូរបែបដែលជួយដល់ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំងមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង ១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំងអស់ ជំរុញការប្រើប្រាស់កម្មវិធីនេះឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់ពីសារៈសំខាន់ នៃកម្មវិធីនេះ ដែលអាចធ្វើឱ្យការរៀននៅបង្រៀនរបស់សិស្សកម្ពុជាដើរទាន់និន្នាការរបស់ពិភពលោក បើទោះជាធនធានរបស់យើងនៅមានកម្រិត ហើយនេះក៏ជាវឌ្ឍនភាពថ្មីមួយទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការដាក់បញ្ចូលវិធីសាស្ត្រាបង្រៀនថ្មីៗ ឱ្យដល់សិស្សានុសិស្សទូទាំងប្រទេស សំដៅជំរុញអប់រំកាន់តែមានគុណភាព សមធម៌ និងបរិយាបន្ន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»


