ព័ត៌មានជាតិ
រតនគិរី! អាជ្ញាធរបើកកិច្ចប្រជុំជាមួយជនជាតិដើមភាគតិច ដោះស្រាយបញ្ហាអសន្តិសុខក្នុងភូមិ
ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងមូលដ្ឋាន អាជ្ញាធរភូមិទៀលលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានបើកកិច្ចប្រជុំជាមួយសហគមន៍ជនជាតិដើមភាគតិចនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំប្រចាំខែនេះផ្តោតលើការអប់រំ រួមទាំងប្រធានបទដូចជា សុខភាព ការផ្តល់សេវាសាធារណៈ បញ្ហាគ្រួសារ និងករណីពាក់ព័ន្ធគ្រឿងញៀនជាដើម។កិច្ចប្រជុំនេះ មានឱកាសចូលរួមពី មេភូមិ ឃុំ ស្រុក ប៉ុស្តិ៍ ពេទ្យសុខភាព និងតំណាងចាស់ទុំក្នុងមូលដ្ឋានសរុបចំនួន ៤៤ នាក់។

លោក ស្វែង បាន មេភូមិទៀមលើ បានសំណូមពរទៅកាន់អ្នកភូមិថា រាល់បញ្ហាអំពើហិង្សានៅក្នុងគ្រួសារ ត្រូវជម្រាបទៅកាន់មេភូមិ អនុភូមិ ជំនួយការភូមិឱ្យជួយដោះស្រាយ ពីព្រោះការងារនេះតូចតាចនៅឡើយ អាចដោះស្រាយនៅត្រឹមភូមិបានតាមរយៈធ្វើកិច្ចសន្យា និងសែនព្រេនតាមប្រពៃណីបាន។ ប៉ុន្តែលោកថាក្នុងករណីកម្រិតធ្ងន់ធ្ងរ ដូចជាការប្រើ ប្រាស់ ឬជួញដូរគ្រឿងញៀន ចោរលួច ចោរប្លន់ ត្រូវរាយការណ៍ទៅប៉ុស្តិ៍នគរបាលឃុំកាចូន ជាបន្ទាន់។
នាឱកាសនោះ លោកមេភូមិ បានជំរុញដល់អាណាព្យាបាលជនជាតិដើមភាគតិច នាំកូនៗទៅចុះឈ្មោះចូលរៀនសូត្រនៅសាលារៀន ថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ។ បន្ថែមពីនេះ លោកក៏បានក្រើនរំលឹកប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានៅពេលធ្វើដំណើរតាមដងផ្លូវ។

ចំណែកតំណាពេទ្យទ្រទ្រង់សុខភាព បានក្រើនរំលឹកដល់អ្នកភូមិឱ្យទៅពិនិត្យផ្ទៃពោះ នៅមណ្ឌលសុខភាពឱ្យទៀងទាត់ និងរក្សាអនាម័យឱ្យត្រឹមត្រូវ តាមរយៈហូបស្អាត ផឹកស្អាត ។ ឆ្លៀតក្នុងឱកាសនោះ តំណាងពេទ្យ បានផ្តល់ការអប់រំឱ្យជនជាតិដើមភាគតិចស្គាល់ពីអ្វីទៅដែលចាត់ទុកថាជាអំពើហិង្សាផ្លូវចិត្ត និងហិង្សាផ្លូវភេទ។ ក្នុងករណីកើតមានរឿងទាំងនះ តំណាងពេទ្យលើកទឹកចិត្តឱ្យរាយការណ៍ទៅសមត្ថកិច្ច ដើម្បីធ្វើកិច្ចសន្យា ឬប្រឈមទោសទណ្ឌ។
ទន្ទឹមនេះ លោក ប៊ុន ហេង តួនាទីមន្ត្រីប៉ុស្តិ៍កាចូន ក្រើនរំលឹកអ្នកភូមិចៀសវាងសកម្មភាព លួច ប្លន់ ឬប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ដែលអាចប្រឈមពន្ធនាគារ ប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ។ លោកក៏បានសំណូមពរឱ្យអ្នកភូមិជនជាតិដើមភាគតិច បញ្ឈប់ការលែងគោ ក្របីពាសពេញវាលពាសកាល ស៊ីស្រូវនិងដំណាំអ្នកជិតខាង ដែលនាំឱ្យកើតមានទំនាស់ ដោះស្រាយខាតបង់ពេលវេលា និងលុយកាក់។

សូមជម្រាបថា នៅសហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី ការប្រជុំប្រចាំភូមិត្រូវបានធ្វើឡើងជាទៀងទាល់រាល់ខែនៅតាមសាលាភូមិនីមួយៗ។ កិច្ចប្រជុំទាំងនេះ មានគោលបំណងធានាឱ្យជនជាតិដើមភាគតិចរស់នៅដោយសុខសាន្ត គ្មានអសន្តិសុខនៅក្នុងភូមិ លើកកម្ពស់ការអប់រំសុខភាព និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


