ព័ត៌មានជាតិ
អាជ្ញាធរស្រុកកោះអណ្តែត ហាមរថយន្តធុនធ្ងន់ឆ្លងកាត់ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រមួយចំនួន ក្រោយទឹកហូរច្រោះ លិចផ្លូវ
កាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ នេះ អាជ្ញាធរស្រុកកោះអណ្ដែត បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជនទូទៅ អំពីស្ថានភាពទឹកជំនន់ដែលកំពុងបន្តកើនឡើង និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងស្រុក ព្រមទាំងហាមរថយន្តធុនធ្ងន់ឆ្លងកាត់ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រមួយចំនួន ក្រោយទឹកហូរច្រោះ និងលិចផ្លូវ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្ថានភាពកម្រិតទឹកជំនន់នៅតែកើនឡើងឥតឈប់ឈរ ដែលបណ្ដាលឱ្យកំណាត់ផ្លូវលំពីភូមិដើមដូង ឃុំក្រពុំឈូក ឆ្ពោះទៅកាន់ឃុំព្រៃយុថ្កា ត្រូវបានរងការហូរច្រោះយ៉ាងខ្លាំងក្លា និងបានលិចហូរកាត់ផ្លូវទាំងស្រុងត្រង់ចន្លោះស្ពានប៉ារ៉ាតង់។ ដូច្នេះ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើចរាចរណ៍ និងដើម្បីការពារកុំឱ្យផ្លូវកាន់តែខូចខាតធ្ងន់ធ្ងរថែមទៀត រដ្ឋបាលស្រុកកោះអណ្ដែត សម្រេចផ្អាកការធ្វើចរាចរណ៍របស់រថយន្តដឹកធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវនេះជាបណ្ដោះអាសន្ន។

រដ្ឋបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះមុខស្ថានភាពលិចលង់ និងហូរច្រោះ នៃទឹកជំនន់នេះ។

រដ្ឋបាលស្រុកកោះអណ្ដែត សង្ឃឹមថា សាធារណជន នឹងយោគយល់ និងចូលរួមអនុវត្តតាមការណែនាំនេះ រហូតដល់ស្ថានភាពទឹកស្រក និងអាចជួសជុលផ្លូវឡើងវិញបាន៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


