ព័ត៌មានជាតិ
កម្ពុជា វៀតណាម ឡាវ សង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពសាមគ្គីរវាងប្រទេសទាំងបី
រដ្ឋមន្ត្រីការពារជាតិកម្ពុជា វៀតណាម និងឡាវ បានសង្កត់ធ្ងន់ពីតម្រូវការនៃការសម្របសម្រួលគ្នាក្នុងការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនប្រពៃណី ទន្ទឹមនឹងការលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋទាំងបីប្រទេសពីសារៈសំខាន់នៃភាពសាមគ្គីនៃប្រទេសទាំងបី។ នេះបើតាមការចុះផ្សាយវៀតណាម VOV (Voice of Vietnam)។

ការលើកឡើងដែលធ្វើឡើងក្នុងជំនួបប្រចាំឆ្នាំនៃរដ្ឋមន្ត្រីប្រទេសទាំងបីនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នោះរដ្ឋមន្ត្រីការពារជាតិឡាវលោក Khamlieng Outhakasone បានថ្លែងថាជំនួបនេះជានិមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពប្រទេសទាំងបីដែលឈរក្បែងគ្នាប្រឆាំងនឹង«សត្រូវរួមគ្នា»។ ក្នុងនោះដែលរដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Phan Van Gian បានបញ្ជាក់ថាការពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងការជាជឿទុកចិត្តគ្នាជាមួយឡាវ និងកម្ពុជា គឺជាអ្ចីដែលវៀតណាមយកចិត្តទុកដាក់។
ដោយឡែករដ្ឋមន្ត្រីការពារជាតិលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងក្នុងវេទិកានោះដែរដោយបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងបី ដែលគោរព និងជឿជាក់គ្នា។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការគោរព និងភាពជឿជាក់នេះហើយបានរួមចំណែករក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅតំបន់ព្រំដែន និងការកសាងសហគមន៍អាស៊ាន។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា វៀតណាម និងឡាវ បានបញ្ជាក់ពីការបន្តសាមគ្គីភាព មិនឱ្យកម្លាំងអរិភាពណាយកទឹកដីប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀតទេ រក្សាការប្រជុំប្រចាំឆ្នាំ ផ្លាស់ប្ដូរព័ត៌មាននិង សម្របសម្រួលដោះស្រាយបញ្ហាដែលកើតឡើងតាំងពីថ្នាក់មូលដ្ឋានឡើង។

ក្នុងនោះដែលរដ្ឋមន្ត្រីទាំងបីប្រទេសបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងការលើកកម្ពស់ការអប់រំ និងការយល់ដឹងក្នុងចំណោមមន្ត្រី ទាហាន និងជនស៊ីវិល ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃសាមគ្គីភាពរបស់ប្រទេសទាំងបីចំពោះជោគវាសនារបស់ប្រទេសនីមួយៗ។
ជារៀងរាល់ឆ្នាំកម្ពុជា វៀតណាម និងឡាវតែងតែធ្វើសមយុទ្ធរួមគ្នាឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេង ក៏ដូចជាប្រជុំរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបីផងដែរ។ ក្នុងឆ្នាំនេះសមយុទ្ធត្រូវបានធ្វើឡើងក្រោមប្រធានបទ «ជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ និងគ្រោះរអិលបាក់ដី» នៅទីលានហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយ អាណាំហ៊ុម សាធារណរដ្ឋប្រជាមានិតឡាវ៕
អត្ដបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


