ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំមន្ត្រីខណ្ឌចំនួន៣ ខិតខំផ្សព្វផ្សាយផលបង្កជាជំនន់ទឹកភ្លៀង ដោយការបោះសំរាមចូលលូ ឬប្រឡាយ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យមន្ត្រីបក្សមូលដ្ឋានទាំងអស់ ខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ស្វែងយល់ពីការទុកដាក់សំរាម ជៀសវាងការបោះចូលលូ ឬប្រឡាយ បង្កការលិចជាជំនន់ទឹកភ្លៀងតាមរយៈសកម្មភាពទាំងនេះ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃសៅរ៍ទី១៨ តុលានេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណា កុំឱ្យមានជំនន់ទឹកភ្លៀងតាមរយៈការបោះសំរាមចូលលូ ឬប្រឡាយ ក្នុងភូមិសាស្ត្រទាំងនេះជាបន្តទៀត។


ទន្ទឹមនឹងការណែនាំខាងលើ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីគណបក្សមូលដ្ឋាន ត្រូវបន្តធ្វើការងារបម្រើសេវាសាធារណៈ និងផ្ដល់សេវាសាធារណៈ ឱ្យលឿនឱ្យល្អ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយ លូ ផ្លូវ ភ្លើងជូនប្រជាពលរដ្ឋឱ្យបានល្អ។
លោកលើកឡើងដែរថា មន្ត្រីបក្សត្រូវតាមដានស្ដាប់ឱ្យបាននូវឧបាយកលរបស់គណបក្សដទៃ និងត្រូវធ្វើកិច្ចការគ្រប់បែបយ៉ាង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ឱ្យគាត់ពេញចិត្តពេញថ្លើមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងថែមទៀត ហើយឈានទៅទទួលជ័យជំនះក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ បន្តទៀត។
លោក ឃួង ស្រេង បន្តថា ត្រូវបន្តរួមគ្នាធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលនេះជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយក្នុងនាមជាមន្ត្រីនឹងទៅដល់ចំណុចនោះ ដោយមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។
ដើម្បីបំពេញកាតព្វកិច្ចបម្រើរាស្ត្រឱ្យបានពេញលេញ ពិសេសទាក់ស្នើសុំបញ្ហាកង្វះខាតផ្សេងៗទៀត លោក ឃួង ស្រេង ប្រាប់មន្ត្រីបក្សមូលដ្ឋានទាំងអស់ អាចរាយការណ៍ស្នើសុំមករដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញភ្លាម តាមរយៈប្រព័ន្ធបច្ចេកវិទ្យា តេឡេក្រាមបាន ព្រោះវាលឿនកុំចាំបាច់ដល់មានវេទិកា ការសំណេះសំណាល ឬកិច្ចប្រជុំផ្សេងៗទើបស្នើសុំនោះ។

ជាមួយគ្នានោះ លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ក្នុងខណ្ឌពោធិសែនជ័យដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក។
ក្នុងឱកាសនោះ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ នៅសង្កាតើចោមចៅទី១ និងចោមចៅទី២ ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្តដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


