Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តរតនគិរី

បានផុស

នៅ

គណៈកម្មការជំនាញខេត្តរតនគិរី និងគណៈកម្មការជំនាញខេត្តហ្សាឡាយ (វៀតណាម) បានចុះហត្ថលេខា បន្តសហប្រតិបត្តិរុករក​​ជីកគាស់ ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យ​សង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តរតនគីរី សម្រាប់រដូវប្រាំងឆ្នាំ២០២៥-២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ រវាងគណៈកម្មការជំនាញខេត្តរតនគិរី(កម្ពុជា) និង គណៈកម្មការជំនាញខេត្តហ្សាឡាយ (វៀតណាម) នៅសាលប្រជុំអគារBសាលាខេត្ត ក្រោមអធិបតីភាពលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈ​កម្មាធិការប្រជាជនខេត្តហ្សាឡាយ និងជាប្រធានគណៈកម្មការជំនាញខេត្តហ្សាឡាយ។

កិច្ចប្រតិបត្តិការសម្រាប់រដូវប្រាំង២០២៥-២០២៦ ភាគីទាំងពីរបានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ពលីក្នុងសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តរតនគីរី រួមមាន ស្រុកអូរយ៉ាដាវ ស្រុកបរកែវ ស្រុកលំផាត់ ស្រុកកូនមុំ ក្រុងបានលុង និងតំបន់ផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តនេះ។

សកម្មភាពជីកគាស់រុករកអដ្ឋិធាតុទាហានវៀតណាម

សូមជម្រាបថា យោងតាមខ្លឹមសារកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងគណៈកម្មការជំនាញរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មការជំនាញកម្ពុជាកន្លងទៅ គណៈកម្មការជំនាញខេត្តទាំងពីរ បានរួមសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តរុករក គាស់លើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងធ្វើមាតុភូមិនិវត្តន៍ បានសរុបចំនួន ៥៤៨ អដ្ឋិធាតុ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម