Connect with us

ព័ត៌មានជាតិ

សហគ្រាស​ខ្មែរ​មួយ​បង្កើត​បាន​ជាង ៥ ខែ កែច្នៃ​​ផលិត​ទឹក Yoghurt និង​ឈីស ​ហ៊ាន​ធានា​ជា​ផលិតផល​ក្នុង​ស្រុក​

បានផុស

នៅ

សហគ្រាស​ខ្មែរ​មួយ​ទើប​បង្កើត​ខ្សែ​សង្វាក់​ផលិតកម្ម​ប្រមាណ ៥ ខែ ដែល​ផលិតទឹក​​ភេសជ្ជៈ​ Yoghurt និង​ឈឺស​​សម្រាប់​ទទួល​ទាន​ជំនួយ​ដល់​សុខភាពរាងកាយ។

ក្នុង​កម្មវិធី​ពិព័រណ៍ «អាហារ ភេសជ្ជៈ សណ្ឋាគារ និងការផ្គត់ផ្គង់បដិសណ្ឋារកិច្ច» (CAMFood & CAMHotel)​ ដែល​កំពុងរៀបចំ​​ធ្វើ​ឡើង​នៅ​សាលពិព័រណ៍កោះពេជ្រ កញ្ញា យ៉ន សុផាន់ណែត បុគ្គលិក​នៅ​ក្រុមហ៊ុន Milkh Food បាន​បញ្ជាក់​ថា ផលិតផល​ទាំង​អស់​នេះ​គឺ​​ផលិត​ចេញពី​សហគ្រាស​ផ្ទាល់ មិន​បាន​នាំ​ចូល​ពី​ក្រៅ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​រៀបរាប់​​បង្ហាញ​ពី​ផលិតផល​របស់​សហគ្រាស​មាន​ទឹក Yoghurt ដែល​មាន​ច្រើន​រសជាតិ​ដូចជា​រសជាតិ​ដើម (original) សម្រាប់​អ្នក​ចូលចិត្ត​ជូរ រសជាតិ​ផាសិន​ស្វាយ និង​រសជាតិ​ដូង​តយ រួម​ទាំង​ឈឺស​សម្រាប់​ទទួល​ទាន​ផ្ទាប់​ជាមួយ​អាហារ កញ្ញា​បាន​អះអាង​ថា រាល់​ផលិតផល​របស់​សហគ្រាស​មុន​បញ្ចេញ​លក់​លើ​ទីផ្សារ ​មាន​ការ​ចុះបញ្ជី​ទទួល​ស្គាល់​ត្រឹមត្រូវ ដែល​ធានា​បាន​គុណភាព​និង​សុវត្ថិភាព​សម្រាប់​ការ​ទទួលទាន។

បន្ថែមពីការ​អះអាង​ជា​ផលិតផល​ផលិត​ក្នុង​ស្រុក បើ​តាម​កញ្ញា យ៉ន សុផាន់ណែត បច្ចុប្បន្ន​ផលិតផល​របស់​សហគ្រាស​បាន​កំពុង​ចរាចរណ៍​លក់​តាម​ទីផ្សារ​ធំៗ​ប្រមាណ ១០ និង​គ្រោង​ដាក់​លក់​នៅ​ផ្សារ​ទំនើបអ៊ីអន​ក្នុងពេល​ឆាប់ៗ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម