ព័ត៌មានជាតិ
ធនាគារជាតិប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យធនាគារស្ថិតក្នុងតំបន់បិទខ្ទប់
ធនាគារជាតិនៃកម្ពុជាបានប្រកាសឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចំពោះសាខា ឬការិយាល័យស្ថិតក្នុងតំបន់បិទខ្ទប់ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន ដើម្បីរួមសហការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។
យោងតាមសេចក្ដីណែនាំ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសានេះ បានណែនាំលោក លោកស្រីអគ្គនាយក អគ្គនាយិការ នាយកនាយិកាគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវជូនដំណឹងដល់សាធារណជនឲ្យបានច្បាស់លាស់ អំពីការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចំពោះសាខា ឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ។
ការជូនដំណឹងនេះ ត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានា ដូចជា បណ្ដាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម ។
ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


