Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែត ដាក់វិធានការក្តៅ ៤ ចំណុច ដល់ក្រុមហ៊ុនរថយន្តដឹកទំនិញធុនធំ និងរថយន្តក្រឡុកស៊ីម៉ងត៍ បញ្ចៀសការកកស្ទះចរាចរណ៍ ខូចផ្លូវ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ ២០២៥ នេះ ប្រធាន​ក្រុមការងារ និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​វិធានការ​ក្តៅ​ចំនួន ៤ ចំណុច ដល់​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​ខូច​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​ចេញ​វិធានការ​ក្តៅ​នេះ​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ធ្វើឡើង​ក្រោម​ការ​ចូលរួម​ដឹកនាំ​ដោយ លោក ប៉ាន់ ខែមប៊ុនថន ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត និង លោក គាត ហ៊ុន អភិបាល​ក្រុង​ប៉ោយប៉ែត ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ជា​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញ​ធុន​ធំ និង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​នានា នៅ​ក្រុង​ប៉ោយប៉ែត ផង​ដែរ។

បន្ទាប់ពី​មាន​ការ​លើក​ឡើង​របស់ លោក គាត ហ៊ុល លើ​បញ្ហា​ផ្លូវ​ខូច ស្ទះ​ចរាចរណ៍ ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ត​បាញ់​ក្រឡុក​ស៊ីម៉ងត៍​ចត​បាញ់​ស៊ីម៉ងត៍​លើ​ផ្លូវ​សាធារណៈ​មិន​ថា​យប់ ឬ​ថ្ងៃ លោក ប៉ាន់ ខែម​ប៊ុនថន បាន​ដាក់​ចេញ​វិធានការ​ក្តៅ​ជាបន្ទាន់​ដល់​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ខាង​លើ​ចំនួន ៤ ចំណុច រួមមាន ៖ ១-គ្រប់​ការងារ​ជ្រែងជើង​រថយន្ត​បាញ់​បេតុង​នៅ​លើ​ផ្លូវ​សាធារណៈ​សម្រាប់​សាងសង់​សំណង់​ផ្សេងៗ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ-សង្កាត់ និង​នគរបាល​សណ្ដាប់ធ្នាប់ ដើម្បី​សម្រួល​ចរាចរណ៍ និង​បញ្ចៀស​ទិស​ចរាចរណ៍​កុំ​ឲ្យ​មាន​ការ​កកស្ទះ​ខក​ការ​ធ្វើ​ដំណើរ​ពលរដ្ឋ។ ២-រួមគ្នា​ថែរក្សា​សមិទ្ធផល​ជាតិ និង​ផ្លូវ​សាធារណៈ​ក្នុង​ការ​ដឹកទំនិញ​មិន​ឲ្យ​លើស​ទម្ងន់។ ៣-អនុវត្ត​វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​មិន​សហការ​ជាមួយ​អាជ្ញាធរ​ធ្វើ​ដោយ​ចិត្ត​ឯង​ប៉ះពាល់​សិទ្ធ​អ្នក​ធ្វើដំណើរ និង​ពលរដ្ឋ​ផ្សេងទៀត។ ៤-ស្នើ​ដល់​ក្រុមហ៊ុន​ក្រឡុក​បេតុង ជួយ​ចូលរួម​ជួសជុល​ផ្លូវ​ដែល​ខូច​ដោយសារ​រថយន្ត​ក្រុមហ៊ុន​របស់​ខ្លួន។

សូម​បញ្ជាក់​ថា បញ្ហា​ទាំងអស់​ខាងលើ គឺជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ដែល​កំពុង​តែ​ជួប​ប្រទះ​នៅ​ពេល​សព្វថ្ងៃ ជាពិសេស​បញ្ហា​ផ្លូវ​ខូច និង​ការ​ស្ទះ​ចរាចរណ៍​តែម្ដង៕

អត្ថបទ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម