Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជាគូសបញ្ជាក់ពីស្ថានការណ៍វិវត្តថ្មីៗបញ្ហាព្រំដែនកម្ពុជា-ថៃដល់បណ្ដាអង្គទូត

បានផុស

នៅ

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់បណ្ដាអង្គទូតបរទេសដែលប្រចាំនៅកម្ពុជា។ បទបង្ហាញនេះ គឺមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៣៩រូប ដែលមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងបង្ហាញដោយប្រមុខការទូតកម្ពុជាថ្ងៃនេះ គឺផ្តោតជាពិសេសលើការបន្តគោរពបទឈប់បាញ់របស់កម្ពុជា ការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ ក៏ដូចជាការបោសសំអាតមីនមនុស្សធម៌នៅតំបន់ព្រំដែន។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ និងគោរពសេចក្តីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រីទាំងពីរប្រទេស ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំនានារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំនានារបស់គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC)។

ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីផងដែរថា ការងារដោះមីនមនុស្សធម៌មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP) ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅថ្មីៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម