ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភាចែកចង្ក្រានសន្សំសំចៃថាមពលជូនពលរដ្ឋស្រុកសន្ទុក
សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះជួបសំណេះសំណាល និងនាំយកចង្ក្រានសន្សំសំចៃថាមពល និងសារុង ចែកជូនប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ មកពី២ភូមិ គឺភូមិ៧មករា និងភូមិតាំងក្រសាំង នៃឃុំតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

អំណោយដែលចែកជូនពេលនេះ មានចង្ក្រានសន្សំសំចៃថាមពលចំនួន២៧៣គ្រឿង បានមកពីការឧបត្ថម្ភរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល និងសារុងចំនួន២៧៣សារុង បានមកពីការឧបត្ថម្ភផ្ទាល់របស់លោកស្រី ឃួន ឃុនឌី។

ការចែកចង្ក្រានសន្សំសំចៃថាមពលពេលនេះ លោកស្រី ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ដើម្បីឱ្យទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន ការពារសុខមាលភាព និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីសមាជិកព្រឹទ្ធសភា ក៏បានលើកឡើងពីបញ្ហាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងផងដែរ ដោយលោកស្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រជឿទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីប្រទេសជិតខាង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


