Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាស្រុកកំពង់រោទិ៍ បូកសរុបលទ្ធផលការងារ ៩ ខែ និងដាក់ចេញទិសដៅសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៥

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់រោទិ៍ បាន​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ការ​អនុវត្ត​ការងារ​រយៈពេល ៩ ខែ និង​ដាក់​ចេញ​នូវ​ទិសដៅ​ភារកិច្ច​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កឹង ឃ​ន អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ស្រុក​កំពង់រោទិ៍ រួម​ជាមួយ លោក ម៉ែន ស៊ីផាន់ អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ស្រុក​កំពង់រោទិ៍។

លោក កឹង ឃន ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ និង​សមាជិក​គណបក្ស​គ្រប់​លំដាប់​ថ្នាក់​ក្នុងស្រុក​កំពង់រោទិ៍ ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​គណបក្ស និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​មូលដ្ឋាន។

ជាមួយ​គ្នា​នេះ កិច្ចប្រជុំ ក៏បាន​ផ្ដោត​សំខាន់​លើ​ការ​ដាក់​ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ និង​ភារកិច្ច​ច្បាស់​លាស់​សម្រាប់​បន្ត​អនុវត្ត​ក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០២៥ ដើម្បី​ធានា​ថា​ការងារ​របស់​គណបក្ស​នៅ​មូលដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ។

ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់ ៖ លោក​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ស្រុក លោក​ប្រធាន អនុប្រធាន និង​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ស្រុក លោក​ប្រធាន​-​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ឃុំ លោក​-​លោកស្រី​ប្រធាន​គណបក្ស​ឃុំ លោក​ប្រធាន​-​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ភូមិ លោក​ប្រធាន​សាខា​គណបក្ស​ភូមិ និង​សមាជិក-សមាជិកា​ជា​ច្រើន​រូប​ទៀត។

កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​រីករាយ សាមគ្គីភាព និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​បន្ត​ពង្រឹង​ការងារ​បក្ស​នៅ​មូលដ្ឋាន​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​ជា​បន្តបន្ទាប់៕

អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម