ព័ត៌មានជាតិ
ពលរដ្ឋភូមិអូរអណ្ដូង ១ សង្កាត់ព្រែកប្រា ទទួលបានប្រព័ន្ធលូរំដោះទឹកថ្មី ក្រោយស្នើសុំជិត ២០ ឆ្នាំ
ពលរដ្ឋរស់នៅក្រុម ១ ភូមិអូរអណ្ដូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលតែងតែធ្វើការស្នើសុំទៅអាជ្ញាធររាល់វេទិកាសាធារណៈឲ្យជួយដាក់ប្រព័ន្ធលូ និងផ្លូវចាក់បេតុងអស់រយៈពេលជិត ២០ ឆ្នាំ នោះ ឥឡូវជាលទ្ធផលបានប្រព័ន្ធលូ នៅសល់តែផ្លូវចាក់ក្រាលបេតុង ១ ខ្សែ ប៉ុណ្ណោះ ហើយសង្ឃឹមថា នឹងទទួលបានបន្ថែមទៀត។

អ្នកស្រី ជា ថារ៉េត ជាពលរដ្ឋរស់នៅក្រុម ១ ភូមិអូរអណ្ដូង ១ បានឲ្យដឹងនៅថ្ងៃទី ១៨ វិច្ឆិកា នេះថា ចំពោះអ្នកស្រី ក៏ដូចជាពលរដ្ឋទាំងអស់ សប្បាយចិត្តណាស់ពេលអាជ្ញាធរបើកការដ្ឋានជីកដាក់ប្រព័ន្ធលូបង្ហូរទឹក ដែលពីមុនមកពុំមានទេ ជាហេតុធ្វើឲ្យលិចលង់ផ្លូវ ក៏ដូចជាលំនៅឋានរបស់ពលរដ្ឋប្រមាណជា ២០ ឆ្នាំ មកហើយ នារដូវវស្សា។

អ្នកស្រី បញ្ជាក់ថា ជារៀងរាល់វេទិកាសាធារណៈ ពលរដ្ឋតែងតែធ្វើការស្នើសុំទៅគណៈអធិបតីដែលដឹកនាំអង្គប្រជុំ ដោយទទូចស្នើសុំប្រព័ន្ធលូបង្ហូរទឹក ពិសេសផ្លូវចាក់ក្រាលបេតុង ខណៈតំបន់នេះពុំដែលមានផ្លូវចាក់ក្រាលបេតុងម្ដងណាឡើយ។

ដោយឡែក លោក ស្លៃម៉ាន់ អលវី អនុប្រធានភូមិអូរអណ្ដូង ១ បានបញ្ជាក់ថា តាមផែនការ គឺអាជ្ញាធរសម្រេចឲ្យជីកដាក់លូសិន ហើយប្រហែលឆ្នាំ ២០២៧ ទើបធ្វើផ្លូវចាក់ក្រាលបេតុង។
លោកអនុប្រធានភូមិ តំណាងពលរដ្ឋទាំងអស់ ក៏បានសំណូមពរដល់ថ្នាក់លើ សូមឲ្យជួយពន្លឿនសាងសង់ផ្លូវចាក់ក្រាលបេតុងនៅតំបន់ខាងលើឲ្យលឿន ដើម្បីពលរដ្ឋបានផ្លូវបេតុងប្រើប្រាស់ដូចគេគ្រប់ភូមិក្នុងមូលដ្ឋានសង្កាត់ព្រែកប្រា៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


