Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅក្រុម ១ ភូមិអូរអណ្ដូង ១ ស្នើអភិបាលខណ្ឌច្បារអំពៅ ចាក់ផ្លូវបេតុង ១ ខ្សែ

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០ គ្រួសារ រស់នៅ​ក្រុម ១ ភូមិ​អូរអណ្ដូង ១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​ទៅ​លោក ម៉ូវ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារអំពៅ សុំ​ជួយ​អន្តរាគមន៍​ធ្វើ​ផ្លូវ​ចាក់​បេតុង ១ ខ្សែ ប្រវែង ២០០ ម៉ែត្រ ព្រោះ​ទីតាំង​នេះ​ពុំ​ដែល​មាន​ផ្លូវ​បេតុង​ប្រើប្រាស់​ម្តង​ណា​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ទីតាំង​នេះ​តាំងពី​កកើត​ជា​ផ្ទះល្វែង​អស់​រយៈពេល ២០ ឆ្នាំ មក​ហើយ ពុំ​ដែល​មាន​ផ្លូវ​បេតុង​ប្រើប្រាស់​ម្តង​ណា​ឡើយ ខណៈ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែកប្រា​ទាំងមូល​មាន​ផ្លូវ​បេតុង​សឹង​គ្រប់កន្លែង។

លោក កែវ សុខភក្ត្រា ជា​ពលរដ្ឋ​រស់នៅ​ទីតាំង​ខាងលើ បាន​ឲ្យ​ដឹង​ថា ពួកគាត់​តែងតែ​គោរព​ស្នើ​ទៅ​លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​ច្បារអំពៅ សុំ​ផ្លូវ​ចាក់​ក្រាល​បេតុង ឬ​ចាក់​ថ្ម​មិក ជា​បណ្ដោះអាសន្ន ព្រោះ​បើ​ពុំ​ចាក់​ថ្ម​ទេ ពិបាក​ធ្វើដំណើរ ពេល​ធ្លាក់​ភ្លៀង​តែង​រអិល។

ពលរដ្ឋ បាន​បន្ត​ថា នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា នេះ អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ពង្រាប​ផ្លូវ​បាន​ល្អ​ស្អាត ប៉ុន្តែ​ពេល​មាន​ភ្លៀង​ធ្លាក់​តែង​រអិល​ពិបាក​ធ្វើដំណើរ​ពេល​ដឹក​ក្មេង​ទៅ​សិក្សា។

ទាក់ទិន​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ លោក ស្លៃម៉ាន់ អលវី អនុ​ប្រធាន​ភូមិ​អូរអណ្ដូង ១ បាន​ទទួល​ស្គាល់​ថា ផ្លូវ​នេះ​មិន​ទាន់​បាន​ចាក់​បេតុង​ប្រើប្រាស់​អស់​រយៈពេល​ជិត ២០ ឆ្នាំ មក​ហើយ។ ទើប​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ សាលា​រាជធានី​ភ្នំពេញ បាន​ទម្លាក់​ថវិកា​សាងសង់​លូ​បង្ហូរ​ទឹក​សិន នៅឡើយ​តែ​ផ្លូវ​ប៉ុណ្ណោះ​ឯង។

តាមរយៈ​ការ​ស្នើ​សុំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ទទួល​ស្គាល់​ថា ទីតាំង​ខាងលើ​ពុំ​មាន​ផ្លូវ​បេតុង​ប្រើប្រាស់​មែន៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម