ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺបន្ដជួយស្វែងរក ផ្សព្វផ្សាយ ឱកាសការងារដល់ពលករខ្មែរវិលពីថៃ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ចំពោះបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ដោយបន្ដជួយស្វែងរក ផ្សព្វផ្សាយ ឱកាសការងារដល់ពួកគាត់ឱ្យបានទូលំទូលាយ។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងដូច្នេះ ក្នុងពេលដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចបន្ដសម្រាប់ខែធ្នូ របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺនាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ជាមួយកិត្តិសេដ្ឋាបណ្ឌិត ឆាយថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារ។

កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានទី១ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។

ជាកិច្ចចាប់ផ្ដើម បណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែវិច្ឆិកាកន្លងទៅ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងសមាជិកគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីក្ដាប់ឱ្យបាននូវការងារចំពោះមុខ ដើម្បីអនុវត្តឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សឱ្យបន្តគាំទ្រ ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

គួរឱ្យដឹងថា ក្នុងកិច្ចប្រជុំ ក៏មានការឡើងមានមតិ និងធាតុចូលពីសមាជិក សមាជិកាអង្គប្រជុំយ៉ាងសកម្មផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


