Connect with us

ព័ត៌មានជាតិ

កម្ពុជា និងវៀតណាម បន្តផ្ដល់តម្លៃលើចំណងមិត្តភាពជាអ្នកជិតខាងល្អ ដែលផ្តល់ផលវិជ្ជមានទៅវិញទៅមក

បានផុស

នៅ

នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩​ ខែធ្នូ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងសមភាគីវៀតណាម លោក ឡេ ហ័យជុង បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២១នេះ បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ ដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះក៏បានផ្តល់នូវសន្ទុះថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យ ដោយផ្អែកលើការជឿទុកចិត្តគ្នាខ្ពស់ផ្នែកនយោបាយ រួមទាំងការពង្រឹងថែមទៀតស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្តល់សារសំខាន់លើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម ដែលមានមូលដ្ឋានលើភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពនេះ បាននាំឱ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវិស័យសំខាន់ៗជាច្រើន ដែលផ្តល់ផលវិជ្ជមានដល់ប្រជាជនទាំងពីរ។

ជាកត់សម្គាល់ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម