Connect with us

ព័ត៌មានជាតិ

កម្ពុជា ថា ខ្លួនមិនបានត្រៀមប្រើរ៉ូក្កែត PHL-03 ដូចការផ្សាយរបស់បណ្ដាញព័ត៌មានថៃឡើយ

បានផុស

នៅ

ឆ្លើយតបទៅនឹងការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថៃ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា កម្ពុជាមិនបានត្រៀមប្រើប្រព័ន្ធរ៉ូក្កែត PHL-03 ក្នុងការប្រយុទ្ធទប់ទល់ជាមួយនឹងសកម្មភាពឈ្លានពានរបស់យោធាថៃនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Thairath របស់ថៃ បានផ្សព្វផ្សាយព័ត៌មានដោយចោទប្រកាន់លើកម្ពុជា ថា កំពុងត្រៀមរៀបចំប្រើប្រាស់ប្រភេទរ៉ូក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ។ ខ្លឹមសារដែលបានចុះផ្សាយរបស់សារព័ត៌មានថៃដូច្នេះ ក្រសួងការពារជាតិកម្ពុជាបានទាត់ចោល និងអះអាងថា ជាព័ត៌មានភូតកុហក និងជាព័ត៌មានប្រឌិត ក្នុងចេតនាលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

ការផ្សព្វផ្សាយព័ត៌មានមិនពិត បានក្លាយជាសមរភូមិមួយដែលថៃ បាននិងកំពុងប្រើ ក្នុងពេលវាយប្រហារដោយប្រដាប់អាវុធមកលើកម្ពុជា។ ជាក់ស្ដែង ជាមួយការចោទកម្ពុជាត្រៀមប្រើ PHL-03 សារព័ត៌មានរបស់ថៃ ក៏បានផ្សាយចោទកម្ពុជា ថា បានប្រើទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាត ក្នុងជម្លោះព្រំដែនផងដែរ។ ការចោទនេះត្រូវបានក្រសួងការពារជាតិកម្ពុជាបដិសេធ។

ជាថ្មីម្ដងទៀត កម្ពុជា តាមរយៈក្រសួងការពារជាតិ បានទាមទារឱ្យថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយកម្ពុជា ចាត់ទុកការប្រឌិតព័ត៌មានក្លែងក្លាយនេះឡើង គឺក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិម្ដងហើយម្ដងទៀតរបស់ថៃក្នុងសកម្មភាពវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម