ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ ជំរុញបញ្ចប់ការដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ ៥ ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបង ឲ្យរួចមុនចូលឆ្នាំខ្មែរ
រដ្ឋបាលខេត្តពោធិ៍សាត់ បានប្តេជ្ញាជំរុញរៀបចំដាក់តម្លើងបង្គោលភ្លើងបំភ្លឺប្រើពន្លឺព្រះអាទិត្យប្រភេទអំពូល Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ ៩០ គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបង ឱ្យបានរួចរាល់ទាំងស្រុង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមការការលើកឡើងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសចុះត្រួតពិនិត្យកន្លែងក្រុមការងារធ្វើការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈនៅបរិវេណសាលាខេត្ត។
លោក ខូយ រីដា បានបញ្ជាក់ថា ការរៀបចំតម្លើងបង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យប្រភេទអំពូល Solar LED ដំណាក់កាលទី១ ពីចំណុចនិមិត្តសញ្ញារដ្ឋបាលខេត្ត រូបលោកឧកញ៉ាឃ្លាំងមឿងជិះសេះខាងកើតផ្តិលតាមផ្លូវជាតិលេខ៥ រហូតដល់ទីរួមស្រុកក្រគរបានដំឡើងរួចរាល់ ហើយសម្រាប់ដំណាក់កាលទី២ ពីក្រុងពោធិ៍សាត់ឆ្ពោះទៅកាន់ទីរួមស្រុកបាកាន និងដំណាក់កាលទី៣ ពីទីរួមស្រុកក្រគរទៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង បានកំពុងដំណើរការបន្តទៅតាមផែនការ។
នៅលើចម្ងាយផ្លូវ ៩០ គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់ព្រំប្រទល់ខេត្តបាត់ដំបងក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ត្រូវដំឡើងបង្គោលភ្លើងចំនួន ១ ៨០០ ដើម ស្មើ ៣ ៦០០ អំពូល ដោយរៀបចំគម្លាត ៥០ ម៉ែត្រមួយ។

លោកអភិបាលខេត្តបានចាត់ទុកកិច្ចការនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់។
ជាមួយគ្នានេះ លោកក៏ថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមនិងបន្តគាំទ្រថវិកាជាបន្តបន្ទាប់ សម្រាប់កិច្ចការងារផ្សារតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ជាពិសេសសូមថ្លែងអរគុណដល់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភអំពូល Solar LED ទាំងស្រុងតាមការស្នើសុំរបស់រដ្ឋបាលខេត្ត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


