ព័ត៌មានជាតិ
ក្រសួងការងារតម្រូវឲ្យរោងចក្រផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់នេះត្រូវរក្សាប៉ុស្តិ៍និងអតីតភាពការងារជួនកម្មករ
ភ្នំពេញ ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់រោងចក្រសហគ្រាសសិប្បកម្ម និង ក្រុមហ៊ុនដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្ដាលត្រូវរក្សាប៉ុស្តិ៍ការងារនិងរក្សាអតីតភាពការងារជូនកម្មករនិយោជិត។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍តាមរយៈសេចក្តីណែនាំស្ដីពីការបើកផ្ដល់ប្រាក់ឈ្នួលដើមខែមេសានិងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រសហគ្រាសសិប្បកម្មនិងក្រុមហ៊ុនដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមេសានេះថា ក្រៅពីនេះម្ចាស់រោងចក្រសហគ្រាសសិប្បកម្មនិងក្រុមហ៊ុនដែលត្រូវផ្អាកសកម្មភាពអាជីវកម្មទាំងនោះត្រូវបើកផ្ដល់ប្រាក់ឈ្នួលដើមខែមេសាសម្រាប់ថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២១ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បានបើកមកដល់នាពេលកន្លងមក។

លោករដ្ឋមន្ត្រីបានបន្តថា ការបើកប្រាក់នេះសូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់និងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនិយោជិតរបស់ខ្លួនទៅតាមលទ្ធភាពដែលដោយផ្អែកលើស្មារតីមនុស្សធម៌សាមគ្គីភាពនិងទំនួលខុសត្រូវសង្គមនៅក្នុងគ្រាលំបាកនេះហើយការបើកប្រាក់ឧបត្ថម្ភបន្ថែមនេះក៏សូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់ដូចគ្នា។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនកម្មករនិយោជិតដែលកំពុងរស់នៅជាក់ស្ដែងនៅតាមបន្ទប់ជួលនៃតំបន់បិទខ្ទប់នេះរាជរដ្ឋាភិបាលបានកំពុងផ្ដល់ជំនួយសង្គមផ្សេងៗតាមរយៈរដ្ឋបាលរាជធានីភ្នំពេញនិងខេត្តកណ្តាលផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងសង្ឃឹមយ៉ាងមុតមាំថា លោកលោកស្រីជាម្ចាស់ឬជានាយករោងចក្រសហគ្រាសសិប្បកម្មក្រុមហ៊ុននិងបងប្អូនកម្មករនិយោជិតទាំងអស់និងអនុវត្តសេចក្តីណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវនិងយោគយល់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់នូវភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល១៤ថ្ងៃ គឺចាប់ម៉ោងសូន្យថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


