ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេច បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលលើការការពារបូរណភាពទឹកដី និងសុខទុក្ខកងទ័ព
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជនទូទាំងប្រទេស បានថ្លែងថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេច បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី លើការការពារបូរណភាពទឹកដី និងសុខទុក្ខរបស់កងទ័ព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ។

មានវត្តមានអម សម្តេចអនុប្រធានគណបក្ស នាឱកាសនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សរាជធានី ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងរាជធានីភ្នំពេញ សរុបប្រមាណ ៥០០ នាក់ ចូលរួម កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ។

លោក ឃួង ស្រេង ប្រធានគណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារកសាងបក្ស ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជនដែលសម្រេចបានជូនដល់គណៈអធិបតីនាឱកាសនោះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្ស ជូនដល់មន្ត្រីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។ ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេច បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី លើការការពារបូរណភាពទឹកដី និងសុខទុក្ខរបស់កងទ័ព។
ក្នុងស្មារតីការពារអធិបតេយ្យជាតិទប់ទល់នឹងការឈ្លានពាន សម្តេច បានសង្កត់ធ្ងន់លើការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការទូត តាមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គមជាតិ។ ជាទីបញ្ចប់ សម្តេច បានអំពាវនាវឱ្យរចនាសម្ព័ន្ធចលនាមហាជន បន្តពង្រឹងជំនឿចិត្តពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីការពារសន្តិភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្ស៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


