ព័ត៌មានជាតិ
ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ក្នុងរដូវប្រាំងឆ្នាំនេះ
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ជាពិសេស តំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។ នេះបើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៦។

ការអំពាវនាវនេះ គឺបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ឃើញថា ស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៦ ដោយផ្អែកទៅលើបាតុភូត សកល និងស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញឱ្យឃើញថា បាតុភូតឡានីញ៉ា(La Niña) នឹងបន្តរហូតដល់ខែកុម្ភៈក្នុងកម្រិត៥០% និងជំនួសមកវិញនូវបាតុភូត អែនសូអព្យាក្រឹត (ENSO-Neutral) ដែលកើនឡើងដល់៩០% នៅខែមេសា និង៨០%នៅក្នុងខែឧសភា ឆ្នាំ២០២៦ ដោយឡែកបាតុភូតអាយអុឌី (ICD) ស្ថិតនៅអព្យាក្រឹត(CD-Neutral )។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ រដូវប្រាំង មានសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ។ នៅពេលយប់ ចាប់ពីខែមករា ដល់ដើមខែកុម្ភៈ តំបន់ខ្ពង់រាបដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ សីតុណ្ហភាពមធ្យមអប្បបរមា១៨០៨ និងមធ្យមអតិបរមា៣០°c។ រីឯបរិមាណទឹកភ្លៀង នៅតំបន់វាលទំនាប ខ្ពង់រាប ជួរភ្នំក្រវាញ ជួរភ្នំដងរែក ជួរភ្នំបូកគោ និងតំបន់មាត់សមុទ បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែអាចចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី២ នៃខែមីនា ដែល មានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយនឹងបាតុភូតផ្ទរន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

ចំណែកដើមរដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥។ ចំពោះសីតុណ្ហភាពវិញ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណភ្លៀងធ្លាក់មានពីមធ្យមទៅច្រើនជាមួយ នឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានឡើងច្រើន។ រលកសមុទ្រមានកម្ពស់ មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងក៏បានប្រាប់ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាព អាកាសធាតុដែលមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើនក្នុងរដូវភ្លៀងកក់ខែ និងដើមរដូវវស្សា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


