ព័ត៌មានជាតិ
យានយន្តរបស់ពលរដ្ឋ និងកងទ័ពកម្ពុជាជាង៩០០គ្រឿង រួមទាំងសត្វពាហនៈត្រូវយោធាថៃបាញ់ឆេះ និងរាយបន្លាលួសដាក់ទូកុងទីន័រហ៊ុំព័ទ្ធយក
យានយន្តចំនួន៩០៥ គ្រឿងរបស់កងទ័ព និងប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានទាហានថៃបាញ់ឆេះខូច និងរាយបន្លាលួសដាក់ទូកុងតឺន័រហ៊ុំព័ទ្ធយកក្រោយបត់ឈប់បាញ់នៃសង្រ្គាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាពីថ្ងៃទី២៧ធ្នូឆ្នាំ ២០២៥កន្លងទៅ។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកអូរជ្រៅ និងស្រុកថ្មពួក ដែលជាស្រុកជាប់ព្រំដែនមានព្រំប្រទល់ជាមួយប្រទេសថៃ និងជាស្រុករងគ្រោះ និងរងផលប៉ះពាល់ខ្លាំងដោយសារសង្គ្រាមឈ្លានពានរបស់ថៃ យានយន្តសរុប៩០៥គ្រឿងរងការខូចខាត និងបាត់បង់រួមមាន រថយន្ត២០គ្រឿង ម៉ូតូ៦០គ្រឿង កង់៨១៥គ្រឿង ត្រាក់ទ័រ១គ្រឿង គោយន្តកន្រ្ទៃ៩គ្រឿង និងសត្វពាហៈនៈ៣៤៩ក្បាល់។

ក្នុងចំណោមយានយន្តទាំងអស់ ខ្លះត្រូវឆេះខ្ទេច និងខូចដោយសារគ្រាប់បាញ់ផ្លោងរបស់យោធាថៃ និងខ្លះទៀតត្រូវថៃដាក់បន្លាលួសដាក់ទូកុងតឺន័រហ៊ុំព័ទ្ធយកក្នុងចំណោមដីស្រែចម្ការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត(ផ្លូវថ្នល់ អគ្គីសន្នី ទឹកស្អាតបណ្តាញទំនាក់ទំនង់) និងលំនៅដ្ឋានជាង២ពាន់ខ្នងដែលពលរដ្ឋមិនអាចចូលទៅយកបាននៅភូមិជោគជ័យ ព្រៃចាន់ តំបន់បឹងត្រកួន។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានអោយដឹងថា ចំពោះយានយន្តដែលរងការខូចខាតដោយសារគ្រាប់បាញ់ផ្លោងរបស់យោធាថៃ ភាគច្រើនជារបស់កងទ័ព ចំពោះពលរដ្ឋគឺមិនមានទេ តែត្រូវថៃហ៊ុំព័ទ្ធមិនអាចចូលយកបាន៕
អត្ថបទ៖ អ ពៅ







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


