ព័ត៌មានជាតិ
ក្រសួងអប់រំ បំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្នតាមតំបន់ព្រំដែន
នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូនានា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន បឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ការនាំយក “សាលារៀនឌីជីថល” មកកាន់ដៃកុមារភៀសសឹក នាពេលនេះ នឹងជួយឱ្យពួកគេទទួលបានគុណភាពចំណេះដឹងដ៏ទំនើប និងសម្បូរបែបសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែម បើទោះបីជាសាលារៀនមានលក្ខណៈបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។

បើតាមក្រសួងអប់រំ បានបញ្ជាក់ថា បេសកកម្មនេះ មានគោលបំណងឆ្លើយតបបន្ទាន់ ដើម្បីធានាថាការសិក្សារបស់សិស្សានុសិស្សភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន មិនត្រូវបានរអាក់រអួល ឬបោះបង់ចោលឡើយ។

ដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ដែលបានដាក់ឱ្យប្រើប្រាស់រួមមាន បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server និង Local Wi-Fi Hotspot) ដែលជាឧបករណ៍ផ្ទុកមាតិកាសិក្សាទំហំ ២ តេរ៉ាបៃ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សចូលប្រើប្រាស់ និងទាញយកសៀវភៅជាង ៣,០០០ ក្បាល និងវីដេអូបង្រៀនរាប់ពាន់ឃ្លីប ដោយមិនចាំបាច់មានអ៊ីនធឺណិត។ បំពាក់កុំព្យូទ័រយួរដៃ ១ គ្រឿង សម្រាប់គ្រូបង្រៀន កុំព្យូទ័រ KOOMPI ចំនួន ១០ គ្រឿង ដើម្បីឱ្យសិស្សានុសិស្សអនុវត្តបំណិនឌីជីថលផ្ទាល់។ ថាមពលបៃតង (Solar Power System) ដំឡើងប្រព័ន្ធសូឡា ១ ឈុត ដែលអាចរក្សាថាមពល ១៥ គីឡូវ៉ាត់ម៉ោង ធានាដល់ការប្រើប្រាស់កុំព្យូទ័រដែលបានបំពាក់ និងឧបករណ៍អេឡិចត្រូនិកបានទៀងទាត់ ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាលក៏ដោយ។

ក្នុងឱកាសនោះ ក្រុមការងារបច្ចេកទេស ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ២០ នាក់ ដែលនឹងបង្រៀន សិស្សានុសិស្សចំនួន ៧៥៧ នាក់ និងអាណាព្យាបាល និងអ្នករស់នៅជុំវិញសាលា ពីរបៀបប្រើប្រាស់ឧបករណ៍ និងការទាញយកមេរៀនពីប្រព័ន្ធ Local Wi-Fi Hotspot ក្នុងបរិវេណសាលា៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


