Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ ជាប់ដងទន្លេ​មេគង្គ​ទទួលបានទិន្នផល​​ត្រីប្រមាណ ៥ ពាន់តោនក្នុង ១ ឆ្នាំ

បានផុស

នៅ

ទិន្នផលផលត្រីសរុបប្រមាណជា ៥ ៣២៩ តោន ខេត្តក្រចេះសម្រេច​បាន​នៅក្នុងឆ្នាំ២០២៥ ក្នុង​នោះ​ចំនួន ៣ ៨០០ តោន បានពីការនេសាទដោយឧបករណ៍ជាលក្ខណៈគ្រួសារ និងផលត្រីចិញ្ចឹមសម្រេច​បាន​ចំនួន ១ ៥២៩ តោន។ ​នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៥។

ចំពោះប្រភេទត្រីចិញ្ចឹម ក្នុងនោះចិញ្ចឹមតាមស្រះមាន​ចំនួន ៥៨៥ តោន ដែល​ជាប្រភេទត្រីប្រា ត្រីពោ ឆ្អិន ត្រីអណ្តែង ត្រីកាបចិន ត្រីទីឡាព្យា ត្រីឆ្ការ និងចិញ្ចឹមតាមបែបាន​ចំនួន ៩៤៤ តោន ជាប្រភេទត្រីប្រា ត្រីពោ ត្រីឆ្អិន ត្រីកាហែ ត្រីកែ ត្រីខ្សា និងត្រីឆ្ការ។

ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្តល់បច្ចេកទេសការចិញ្ចឹមត្រីបង្កងចំនួន ២៨ វគ្គ និងមានសហគមន៍នេសាទសរុប ៦៨ សហគមន៍ ក្នុងនោះសហគមន៍បានចុះបញ្ជីចំនួន ៦៥ សហគមន៍មិនទាន់បានចុះបញ្ជីចំនួន ៣ សហគមន៍ សមាជិក​សហគមន៍​នេសាទចំនួន ១៦ ០៩៧នាក់ ស្រី ៦ ០៦៦នាក់ គណ:កម្មការសរុបចំនួន ៦៣២នាក់ ស្រី ១៥៣​នាក់។

ដោយឡែក ការងារអភិរក្សកន្ធាយក្បាលកង្កែបមានសំបុកចំនួន ៦៥ សំបុក មានពងសរុបចំនួន ២ ២០០ ពង កន្ធាយញាស់កូនបានចំនួន ១ ១៨៨កូន។

ក្នុងឆ្នាំ ២០២៥ សត្វផ្សោតបានកើនដល់ចំនួន ១១២ក្បាល ដែលបានកំពុងរស់នៅនិងចាប់ចំណីនៅតាមអន្លង់ និងមានសត្វផ្សោតមួយចំនួនធ្វើដំណើរបំលាស់ទីតាមអន្លង់ពេញផ្ទៃទន្លេតំបន់អភិរក្ស និងមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម