ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» កិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់ យ៉ាងមានប្រសិទ្ធភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញចូលរួមអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមែ ដែលបានរៀបចំឡើងនៅខេត្តតៃនិញ (ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦។

ជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរ តែងតែប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិទាំងពីរ និងជូនពរគ្នាទៅវិញទៅមក។ នេះជាសញ្ញាដ៏ល្អដែលបានបញ្ជាក់ពីចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ពិសេសខេត្តដែលជាប់ព្រំដែនទាំងឡាយ នៃប្រទេសទាំងពីរ ដោយរក្សាបាននូវ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» កិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែន ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់ យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងតាមរយៈការសហការ សម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យធានាបាននូវនិរន្តរភាព នៃការផ្លាស់ប្ដូរ និងការចរាចរណ៍ទំនិញ និងផលកសិកម្ម នៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាង ធ្វើការប្រមូលផលដំណាំផ្សេងៗ នៅតាមព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នា កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


