Connect with us

ព័ត៌មានជាតិ

ទំនិញ​នៅផ្សារលើ​ ខេត្តកំពង់ឆ្នាំង ឡើង​ថ្លៃខ្ពស់​ ក្រោយមាន​បុរស​ម្នាក់​ ស្លាប់​​ដោយសារ​កូ​វីដ

បានផុស

នៅ

​បន្ទាប់ពី​មាន​បុរស​ម្នាក់​បាន​ស្លាប់​ ដោយសារ​វិជ្ជមាន​កូ​វីដ១៩ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ​ចេញ​សេចក្តី​ប្រកាស​បិទ​ទីតាំង​ចំនួន​៣​កន្លែង ស្រាប់​តែ​មាន​ទំនិញ​៣​ប្រភេទ​បាន​ឡើងថ្លៃ​ខ្ពស់​នៅ​ថ្ងៃ​ទី ២០ ខែមេសា​នេះ ដោយមាន​មនុស្ស​យ៉ាង​ច្រើន​សម្រុក​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​លើ ក្រុង​កំពង់ ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អភិបាលក្រុង​កំពង់ឆ្នាំង​លោក ​យិន​ សា​វ៉េ​ន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​មេសា​នេះ​ថា ជាការ​ពិត​ទំនិញ​បាន​ឡើងថ្លៃ​នៅ​ថ្ងៃ​ទី20 ខែ​មេសា​ម្សិលមិញ​នេះ​មែន ប៉ុន្តែមានតែ​ទំនិញ៣មុខ​ប៉ុណ្ណោះ​ ដែល​ឡើង​ថ្លៃ ក្នុង​នោះ​មាន​ពង​ទា ត្រី​ខកំប៉ុង និង​មី។ ជា​ធម្មតា​ពង​ទា​១០​គ្រាប់ មានតម្លៃ​ត្រឹម ៤៥០០រៀល ប៉ុន្តែ​បាន​ឡើង​ពី៦០០០ ទៅ ៨០០០ រៀល​។ ចំណែក​ត្រីខ កំប៉ុង​វិញ​ក៏​ឡើងថ្លៃ​ទ្វេ​មួយ​ជា​ពីរ​ដង​ផង​ដែរ ដោយឡែក​មី​មួយ​កេះ​តម្លៃ​ធម្មតា​ត្រឹម២៥០០០រៀល តែ​បាន​ហក់​ឡើង​ដល់ ៤០០០០​រៀល​។​

​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មេសា​នេះ​ថា ក្រោយពី​ទទួល​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត មន្ត្រី​សាលាក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បាន​ចុះ​មក​ជា​បន្ទាន់​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ទំនិញ មិន​ឲ្យ​ឡើងថ្លៃ​នោះ​ទេ ហើយ​ក៏​ឃើញ​ថា ទំនិញ​ទាំងនេះ​បាន​ចុះថ្លៃ​វិញ​ខ្លះ​ដែរ ប៉ុន្តែ​មិន​ទាំងស្រុង​នោះ​ទេ។ ដោយ​កន្លែង​ខ្លះ​បាន​ចុះថ្លៃ កន្លែង​ខ្លះ​លក់​ថ្លៃ​ដដែល ដោយ​អះអាងថា​ គាត់​ទិញ​ថ្លៃ​ពី​ដើម​មក​ថ្លៃ​ហើយ​ដូចជា​ពង​ទា គាត់​នៅតែ​លក់​ក្នុង​តម្លៃ១០គ្រាប់ ថ្លៃ៦០០០​រៀល។ លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​បន្ថែម​ថា ​មិនមែន​តែ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​លើ​ទេ នៅ​តាម​គ្លីនិក និង​កន្លែង​លក់​ថ្នាំជុំវិញ​ផ្សារ ក៏បាន​ធ្វើការណែនាំ​កុំ​ឲ្យ​ឡើងថ្លៃ​ថ្នាំពេទ្យ​ផងដែរ។

​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មេសា​នេះ ទំនិញ​មួយ​ចំនួន​បាន​ចុះថ្លៃ​បន្តិច​ឡើងវិញ​ បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​មន្ទីរ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង។ ដោយឡែក​សម្រាប់​អាជីវករ​ក្នុង​ផ្សារ​លើ​វិញ ក៏បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ម្សិលមិញ គឺ​មាន​ការឡើង​ថ្លៃ​មែន ហើយ​ថ្ងៃនេះ​ក៏បាន​ចុះថ្លៃ​វិញ​ដែរ ប៉ុន្តែ​មិនទាន់​ប្រក្រតី​ដូចដើម​ទេ នៅ​ថ្លៃ​បន្តិចបន្តួច​។ មូលហេតុ​តម្លៃ ទំនិញ​ចុះថ្លៃ​វិញ​ទី​១ មាន​ការណែនាំ​ពី អាជ្ញាធរ​ក្រុង ទី២ ​គឺ​ពុំ​មាន​មនុស្ស​ចូល​ផ្សារ ច្រើន​ដូច​សព្វដង​ឡើយ​ ផ្សារ​បាន​ក្លាយ​ជាស​ភាព​ស្ងាត់​មនុស្ស​ម្ល៉ោះហើយ ទំនិញ​ត្រូវតែ​ចុះថ្លៃ​មកវិញ​ជា​ធម្មតា​មិន​ដូច​ម្សិលមិញ​មាន​មនុស្ស​សម្រុក​មក​ទិញ​ច្រើន​នោះ​ទេ។ សូម​បញ្ជាក់ថា រដ្ឋបាលខេត្ត​កំពង់​ឆ្នាំង បាន​ចេញ​សេចក្តី​ប្រកាសបិទ​ទីតាំង​ចំនួន៣កន្លែង បន្ទាប់​ពី​មាន​បុរស​ម្នាក់ បាន​ស្លាប់​ដោយសារ covid-19 ក្នុង​នោះ​មាន​ទីតាំង​វត្ត​ភ្នំយោង ទីតាំង​គ្លីនិក​ព្យាបាល​ឯកជន នៅ​សង្កាត់​ផ្សារឆ្នាំង៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​លោកឃួង ស្រេងថាការកាន់​រំពាត់ដេញពលរដ្ឋឱ្យចូលផ្ទះ មិនមែនជាការប្រើហិង្សានោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម